ទស្សនៈវិជ្ជាឡាគ្លីនីក

ក្រុមគ្រូពេទ្យវះកាត់ដែលមានសមត្ថភាពខ្ពស់មកពីប្រទេសបារាំង៖

ក្រុមគ្រូពេទ្យយើងខ្ញុំ ជាក្រុមគ្រូពេទ្យជនជាតិបារាំង ដែលអនុវត្តវិស័យវះកាត់កែសម្ផស្ស​នេះដាច់មុខ​ និងការវះកាត់ជួសជុល។

ក្រុមគ្រូពេទ្យដែលមានសមត្ថភាពខ្ពស់របស់ឡាគ្លីនិកបានទទួលបានកេរ្តិ៍ឈ្មោះ និង​កិតិ្តស័ព្ទអន្តរជាតិ ដោយសារការអនុវត្តការវះកាត់កែសម្ផស្ស និងដោយការ​ប្រើ​បច្ចេក​វិជ្ជាថ្មីៗ។

បេសកម្មរបស់ឡាគ្លីនិកគឺ ផ្តល់ការវះកាត់កែសម្ផស្សដែលល្អខ្ចោះ និង​ការវះកាត់ថែ​រក្សា​សម្ផស្សក្នុងលក្ខខណ្ឌនៃសុវត្ថិភាពខ្ពស់។ សមត្ថភាពយើង ផ្តល់នូវលទ្ធផលស្អាត​បែប​ធម្មជាតិដែលទទួលស្គាល់ទូទាំងពិភពលោកហើយត្រូវបានបញ្ជាក់ថា “the French touch”។

ការតភ្ជាប់ទៅនឹងការបង្រៀននៅសាកលវិទ្យាល័យរបស់ក្រុមគ្រូពេទ្យ

ក្រុមគ្រូពេទ្យវះកាត់នៃក្រុមការងារយើងខ្ញុំ បានបញ្ចប់ការសិក្សាពីសាលាពេទ្យ​ដែល​មាន​កិត្យានុភាពនៅក្នុងប្រទេសបារាំង និង ទ្វីបអឺរ៉ុប ដែលមានវិន័យយ៉ាងតឹងរឹង​នៅក្នុង​ជំនាញវះកាត់កែសម្ផស្ស ថែរក្សាសម្ផស្ស និង​ការវះកាត់កែតម្រូវឡើងវិញ។

កេរ្តិ៍ឈ្មោះរបស់ក្រុមគ្រូពេទ្យត្រូវបានទទួលស្គាល់តាមរយៈការបោះពុម្ភផ្សាយអត្ថបទការស្រាវជ្រាវវេជ្ជសាស្រ្ត និងការបង្រៀននៅក្នុងសន្និសិទអន្តរជាតិ និងសាកលវិទ្យាល័យ។

ការប្តេជ្ញាចិត្តមនុស្សធម៌នៅក្នុងវិស័យវះកាត់កែតម្រូវឡើងវិញ

ក្រុមគ្រូពេទ្យ ក៏ដឹងអំពីតំរូវការស្របច្បាប់របស់ជនរងគ្រោះដោយសារវិវាទ និង គ្រោះថ្នាក់ ដែលជារឿយៗមិនមានធនធាននោះទេ។

ចុងក្រោយ ក្រុមគ្រូពេទ្យមានដំណោះស្រាយក្នុងការជួយកាត់បន្ថយការរងទុក្ខ ពីផល ប៉ះពាល់នៃវិវាទ និងគ្រោះថ្នាក់ និង​ ចូលរួមក្នុងការធ្វើសមាហរណកម្មសង្គម​របស់​ជនរងគ្រោះទាំងនោះ។

ក្នុងនាមគ្រូពេទ្យវះកាត់ ក្រៅពីសមត្ថភាពការវះកាត់កែតម្រូវឡើងវិញ យើងមាន​បទពិសោធន៍នៅក្នុងការព្យាបាលការរលាក គ្រោះថ្នាក់ និងការកំហូចទ្រង់ទ្រាយមួយ​ចំនួនរបស់ទារក។

ពួកយើងមានទំនាក់ទំនងជិតស្និទ្ធទៅនឹងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដើម្បីផ្តល់​សេវាកម្ម ដែលជាសកម្មភាពចំបងរបស់ក្រុមយើង។