ការវះកាត់កែស្នាមសម្លាក

លុបបំបាត់ស្នាកស្នាម និងមានការឈឺចាប់តិច

គោលបំណងនៃការកែស្នាកស្នាម គឺដើម្បីជំនួសស្នាកស្នាមដែលមិនល្អ ដោយស្នាម មួយថ្មី​ដែលអាចទទួលយកបាន។ ប្រភពនៃសម្លាកអាចបណ្តាលមកពីរបួស និង ការវះកាត់ពីមុន។

សម្លាកអាចព្យាបាលបានបន្ទាប់ពី ១៨ខែ ទៅ ២ ឆ្នាំក្រោយការវិវត្តន៍។ អំឡុងពេលនេះ គឺមានសារៈសំខាន់ណាស់ដើម្បីបញ្ជាក់ពីស្ថេរភាពរបស់វា។

សម្លាកអាចជា៖ ស្នាម ស្នាមរលាក  ស្នាមរីកធំ ស្នាមដែលមានផ្លែ ស្នាមផុង ស្នាមប្រហោង។  សម្លាកអាចកើតមានគ្រប់កន្លែងនៃរាងកាយ៖ ផ្ទៃមុខ ក្បាលពោះ អវៈយវៈ។

នៅក្នុងករណីស្នាមផ្លែ ការចាក់សាក់មានប្រយោជន៏សំរាប់បិទបាំងសម្លាកនោះ។

ករណីមួយចំនួនធំ ការព្យាបាលស្នាមដោយសាមញ្ញ និងជំនួសដោយស្នាមថ្មីដែលមាន​គុណភាពល្អ ដែលអាចដោះស្រាយបញ្ហាចាស់។ អាចមានស្នាមបន្ទាត់វះ ១​ឬ ២ នៅ​កន្លែងនោះ។ ពេលខ្លះការជៀរស្បែកអាចជាវិធីដែលល្អបំផុត។

ការវះកាត់អាចធ្វើដោយប្រើថ្នាំស្ពឹក ឬថ្នាំងងុយគេង ឬថ្នាំសន្តំនៅក្នុងករណីសាំញ៉ាំ ប្រើ​ពេលយូរ ឬមានស្នាមច្រើនកន្លែង។

ក្រោយពេលវះកាត់, មានការចាំបាច់ក្នុងការថែទាំដោយប្រើបន្ទះស៊ីលីកូនថ្លា (​ដែល​ជួយ​បន្ថយ​ស្នាមក្រហម), កុំអោយត្រូវពន្លឺថ្ងៃរយៈពេលមួយឆ្នាំ ការម៉ាស្សា ដើម្បីធ្វើអោយ​ជាលិកាទន់។

អាចចំនាយពេលយ៉ាងហោចមួយឆ្នាំមុនពេលដែលគុណភាពនៃការពិនិត្យឡើងវិញត្រូវបានវាយតម្លៃ។