ការធ្វើច្រមុះ (ការវះកាត់ច្រមុះ)
គោលបំណងនៃការវះកាត់ច្រមុះ
ការដាក់ខ្ទង់ច្រមុះ គឺជាការកែតម្រូវផ្នែកដែលទាបនៅច្រមុះផ្នែកខាងលើ ដើម្បីអោយវាមានសភាពខ្ពស់ស្មើ។ បម្រែបម្រួលរូបរាងនេះ អាចធ្វើឡើងដោយការដាក់ស៊ីលីកូន ឬដោយការចាក់បំពេញដោយហ្វៀលលើ។ នីតិវិធីនេះ អាចធ្វើនៅភ្នំពេញ នៅក្នុងគ្លីនិកកែសម្ផស្សឡាគ្លីនិក ដែលមានទីតាំងនៅបឹងកេងកង១។
ការកែខ្ទង់ច្រមុះដោយប្រើស៊ីលីកូន
ការកែខ្ទង់ដោយប្រើស៊ីលីកូននេះ គឺអាចធ្វើឡើងដោយប្រើថ្នាំស្ពឺក។ ស្នាមវះតូចមួយនឹងត្រូវធ្វើវះនៅក្នុងច្រមុះ ដើម្បីបង្កើតរន្ធសម្រាប់ស៊កស៊ីលីកូន បន្ទាប់មកការស៊កនឹងត្រូវធ្វើឡើងដោយថ្នមៗ ជៀសវាងការធ្វើឲ្យខូចស្បែក។ ទម្រង់ច្រមុះដែលបានបង្កើតដោយស៊ីលីកូននេះ នឹងមានលំនឹងនៅក្រោយរយៈពេល១ខែ។ ថ្នេរដេរដែលនៅក្នុងច្រមុះ នឹងជ្រុះទៅវិញដោយខ្លួនឯងបន្ទាប់ពី២សប្តាហ៍។
ការកែខ្ទង់ដោយប្រើស៊ីលីកូននេះមានពីរប្រភេទ៖ អាចប្រើខ្ទង់រឹង ដោយការស៊កបញ្ចូលត្រូវការពេលយូរបន្តិច ប៉ុន្តែផ្តល់លទ្ធផលល្អ និងមើលឃើញខ្ទង់ខ្ពស់ ឬអាចប្រើខ្ទង់ទន់ ដែលជាទូទៅមានសំពាធទាបជាង និងមានលក្ខណៈធម្មជាតិជាង ដោយខ្ទង់មានសណ្ឋានទាបជាងខ្ទង់រឹង។
ផលវិបាកដែលអាចមានចំពោះការដាក់ខ្ទង់៖
- ការក្លាយរោគដោយសារខ្ទង់ក្រោយការវះកាត់ភ្លាមៗ ដែលតម្រូវឲ្យមានការវះកាត់យកខ្ទង់ចេញ និងត្រូវការព្យាបាលដោយថ្នាំសាស្រ្ត
- កោសិកាស្បែកត្រូវបានខ្ទេចនៅលើស្រទាប់នៃស្នាម ដោយសារស៊កបញ្ចូលខ្ទង់ ដែលការស៊កបញ្ចូលនេះមានភាពតឹងខ្លាំង និងតម្រូវការវះកាត់យកខ្ទង់ចេញ
- ផ្លែនៅលើស្នាម
- ខ្ទង់អាចវៀច ឬដាក់មិនចំទីតាំងល្អ ដោយសារការហើម
លទ្ធផល៖
នៅពេលដែលមិនមានផលវិបាកកើតឡើង លទ្ធផលសម្រេចផ្តល់ឲ្យយ៉ាងរហ័ស និងដោយសេចក្តីពេញចិត្ត។ នៅពេលណាដែលមានផលវិបាក បញ្ហានឹងត្រូវដោះស្រាយ ដោយមិនមានបន្សល់ស្នាម ហើយការដាក់ខ្ទង់សារជាថ្មី អាចធ្វើឡើងនៅ៣ ទៅ៦ខែក្រោយ ដោយមិនមានឧប្បត្តិហេតុអវិជ្ជមានកើតឡើង។
ការលើកខ្ទង់ច្រមុះដោយការចាក់ហ្វៀលលើ
គោលបំណង
ការលើកខ្ទង់ច្រមុះដោយការចាក់ហ្វៀលលើ នឹងកែតម្រូវផ្នែកចាងលើនៃច្រមុះ។ ផលប្រយោជន៍នៃការប្រើនីតិវិធីមួយនេះ គឺនីតិវិធីមួយនេះមានភាពងាយស្រួល និងមិនមានការឈឺចាប់។ ការកែតម្រូវនេះ ត្រូវតែធ្វើឡើងបន្តិចៗ មិនដូចការដាក់ខ្ទង់ដោយស៊ីលីកូននោះទេ ពីព្រោះការចាក់ហ្វៀលលើនេះ ត្រូវជ្រើសរើសទីតាំងជាក់លាក់ក្នុងកែតម្រូវ។ ប្រសិនបើចាក់ហ្វៀលលើច្រើនពេក ហានិភ័យដែលហ្វៀលលើហូរទៅទីតាំងផ្សេងទៀត ហើយផ្តល់លទ្ធផលដែលមិនមែនជាលទ្ធផលរំពឹងទុក។ ដើម្បីជៀសវាងការរំខាននេះ អាស៊ីតយ៉ាលុរ៉ូនីកដែលមានកម្រាស់ក្រាស់ នឹងត្រូវសម្រាប់ការកែតម្រូវនេះ និងមានភាពរឹងមាំ។
ការកែទម្រង់ដោយការចាក់បំពេញ៖
ការចាក់លើខ្ទង់នេះ ត្រូវបានអនុវត្តក្នុងអំឡុងពេលពិគ្រោះយោបល់ និងផ្តល់លទ្ធផលភ្លាមៗ ដូច្នេះ អ្នជំងឺអាចឃើញភាពខុសគ្នារវាង ដោយការមើលរូបថត មុន-ក្រោយនីតិវិធី។ នីតិវធីនេះ គឺសឹងតែគ្មានការឈឺចាប់ និងមានការច្របាច់ម៉ាស្សាលើខ្ទង់ដែលចាក់ ឲ្យស្របតាមទម្រង់ដែលចង់បានក្នុងអំឡុងពេល១សប្តាហ៍បន្ទាប់ពីការចាក់។
លទ្ធផល៖
ជាញឹកញាប់ លទ្ធផលពីការចាក់លើកទី១ មិនសូវជាគ្រប់គ្រាន់ទេ ជាពិសេសបើប្រៀបធៀបជាមួយអ្នកដែលខ្ទង់ស៊ីលីកូន។ ប៉ុន្តែ ខ្ទង់ច្រមុះដោយការចាក់ អាចបំពេញបន្ថែមដោយបន្ថែមបររិមាណនៃការចាក់ ដែលអាចបង្កើតទំហំនិងទម្រង់ដែលចង់បាន។ ទន្ទឹមគ្នា ចំពោះអ្នកដាក់ខ្ទង់ស៊ីលីកូន អាចចាក់បន្ថែមនូវអាស៊ីតយ៉ាលុយរ៉ូនិក នៅតាមចន្លោះ ឬនៅទីតាំងណាដែលទាប ហើយការដាក់ខ្ទង់បង្រ្គប់។
សេចក្តីសន្និដ្ឋាន
ការលើកខ្ទង់ច្រមុះ ដោយការដាក់ស៊ីលីកូន ដោយការចាក់បំពេញ ឬដោយដាក់បញ្ចូលនីតិវិធីទាំងពីររួមគ្នា គឺជាបច្ចេកទេស ដែលផ្តល់គុណភាព និងលទ្ធផលរហ័ស។ នីតិវិធីនេះ បានផ្តល់លទ្ធផលយូរអង្វែង និងការដាក់បច្ចេកទេសទាំងពីរចូលគ្នា គឺជាដំណោះស្រាយដ៏គាប់ប្រសើរ ក្នុងការទទួលលទ្ធផលរំពឹងទុក។