ការលើកបន្តឹងស្បែកមុខ

ត្រលប់ពេលវេលាទៅរក លក្ខណៈខាងក្រៅរបស់អ្នក

ការពិតនៃការលើកបន្តឹងស្បែកមុខ

ការវិវត្តន៍តាមវ័យ, ស្បែកមុខ, សាច់ដុំ និង ខ្លាញ់មានទំនោរទៅរកការសម្រាក​និងយារធ្លាក់។ គោលបំណងនៃការលើកបន្តឹងស្បែកមុខ គឺដើម្បីអោយកោសិកា​ទាំងនោះត្រលប់ទៅរកសភាពដើមវិញ ​ដើម្បីអោយមើលទៅឃើញក្មេងជាងវ័យ ហើយមានលក្ខណៈធម្មជាតិ។

ប្រភេទនៃការលើកបន្តឹងស្បែកមុខ

ការបន្តឹងស្បែកមុខមាន ៣ ប្រភេទចំបងៗ៖ ផ្នែកខាងមុខ (ផ្នែកខាងលើនៃផ្ទៃមុខ), ផ្នែកកណ្តាល (នៅតំបន់ថ្ពាល់), ហើយកន្លែងញឹកញាប់ជាងគេ គឺ នៅចន្លោះមុខ-ក (កន្លែងភ្ជាប់រវាងកនិងឆ្អឹងថ្គាមក្រោម)។ ប៉ុន្តែ ការវះកាត់លើកបន្តឹងស្បែកមុខ​នៅតំបន់ចន្លោះមុខ-ក មិនអាចមានលទ្ធផលលើស្បែកជ្រួញតិចតួច ជាពិសេស​នៅតំបន់ជុំវិញបបូរមាត់ដែលត្រូវការការព្យាបាលកែសម្ផស្សបន្ថែម (ការជម្រុះ​កោសិកាចាស់ៗ, ការចាក់)។

ការវះកាត់ប្រើរយៈពេលប្រហែលជា ៣ ម៉ោង, ដោយការប្រើថ្នាំសណ្តំ និង តម្រូវអោយ​សម្រាកនៅមន្ទីរពេទ្យរយៈពេល​ ២៤ម៉ោង។ ការវះកាត់លើកបន្តឹងស្បែកមុខត្រូវបាន​ធ្វើឡើង​នៅក្នុងគ្លីនិកយើងខ្ញុំនៅរាជធានីភ្នំពេញ នៅសង្កាត់បឹងកេងកង១។

តាមរយៈស្នាមមុខកាំបិតដែលវះកាត់ស្បែកជុំវិញត្រចៀក គ្រូពេទ្យចាប់ទាញស្បែក​ដើម្បីបន្តឹង និងទាញសាច់ដុំដែលនៅជ្រៅក្រោមស្បែកផងដែរ។ ប្រសិនបើបានពិភាក្សា ការវះកាត់ត្របកភ្នែកលើ,​ ការបូមខ្លាញ់នៅកញ្ចឹង-ក ឬ ការចាក់កោសិកាខ្លាញ់​បំពេញ​ផ្ទៃមុខ អាចធ្វើឡើងក្នុងពេលជាមួយគ្នា។

ថ្នេរនឹងត្រូវកាត់ចេញ ១ ទៅ ២ អាទិត្យក្រោយ ប៉ុន្តែបើអ្នកជំងឺត្រូវរង់ចាំពី ២-៣សប្តាហ៍​ទៀត ក្នុងការបាត់ហើម និងជាំ។