ការព្យាបាលផ្ទៃមុខ

ការលើកបន្តឹងស្បែកមុខ

ការវិវត្តន៍តាមវ័យ, ស្បែកមុខ, សាច់ដុំ និង ខ្លាញ់មានទំនោរទៅរកការសម្រាកនិងយារធ្លាក់។ គោលបំណងនៃការលើកបន្តឹងស្បែកមុខ គឺដើម្បីអោយកោសិកាទាំងនោះត្រលប់ទៅរកសភាពដើមវិញ ​ដើម្បីអោយមើលទៅឃើញក្មេងជាងវ័យ ហើយមានលក្ខណៈធម្មជាតិ។

ភ្នែក

ការវះកាត់ត្របកភ្នែកគឺជាការកែតម្រូវសញ្ញានៃភាពចាស់ដែលវិវត្តន៍តាមពេលវេលា។ ការយារធ្លាក់ត្របកភ្នែក បណ្តាលអោយមានស្បែកធ្លាក់ និងឆក់យកសោភ័ណភាព​មនុស្សម្នាក់​ទៅបាត់។ ស្នាមដក់ប៉ោង ឬស្នាមផ្នត់ នឹងលេចឡើងនៅភ្នែកខាងក្រោម ហើយមើលទៅដូចជាហត់នឿយខ្លាំង។

ប្រឆាំងភាពចាស់

អាយុកាល ធ្វើឲ្យមុខចាប់ផ្តើមបាត់បង់ទំហំ និងយារធ្លាក់។ ផ្ទៃមុខលេចឡើងនូវ ស្នាម ផត ស្នាមផុសឡើង ស្នាមផ្នត់លើផ្ទៃមុខកាន់តែខ្លាំងទៅៗ ចំនុចខ្មៅៗកាន់តែឡើងខ្លាំង ហាក់អស់កម្លាំង ទិដ្ឋភាពនៃផ្ទៃមុខអន់ថយ កាន់តែខ្លាំងឡើងៗ។ ការចាក់ខ្លាញ់ចូលតាមតំបន់មួយចំនួន នឹងកែតម្រូវនូវផ្នែកដែលយារធ្លាក់នៃស្បែកមុខ​ និងធ្វើឲ្យមុខពេញ និងភាពស្រស់ថ្លាវិញ។