សុដន់សន្តាយ ឬសុដន់ធ្លាក់

កែទម្រង់ខ្សែកោងឲ្យមានទម្រង់ឥតខ្ចោះ

ការលើកសុដន់ ជាញឹកញាប់មានតម្រូវការច្រើន ដោយសារ សុដន់ស្អាតមានសារៈ​សំខាន់ចំពោះស្រ្តីណាស់។ សុដន់សន្តាយ មានន័យថាយារធ្លាក់។ ការកែលម្អ អាចធ្វើ​ឡើង ជាញឹកញាប់ ដោយវិធីសាមញ្ញ ឬជាញឹកញាប់ ដោយការដាក់ស៊ីលីកូន ក្នុងគោល​បំណងកាត់បន្ថយចំនួនស្បែកសុដន់។ ពេលខ្លះ ការដាក់ស៊ីលីកូន គឺជួយឲ្យសុដន់មាន​ទំហំ​ជាងមុន ឬឲ្យសុដន់មានទម្រង់ល្អ។

ការវះកាត់លើកសុដន់នេះ ត្រូវបានអនុវត្តនៅគ្លីនិកវះកាត់កែសម្ភស្សយើងខ្ញុំនៅ​បឹងកេងកង១ ក្នុងរាជធានីភ្នំពេញ។

នីតិវិធីកែតម្រូវសុដន់សន្តាយ

គ្រូពេទ្យ និងអ្នកជំងឺ ត្រូវយល់ស្របលើទម្រង់ និងទំហំសុដន់ដែលចង់បាន ក្នុងអំឡុង​ពេលពិភាក្សា។ ស្នាមមុខកាំបិត អាចជុំវិញក្បាលសុដន់ ឬអាចរួមជាមួយស្នាមមុខ​កាំបិតទទឹង។

ប៉ុន្តែ ជាធម្មតា បច្ចេកទេសនៃការវះកាត់ គឺចាំបាច់ត្រូវមានស្នាមវះ៣កន្លែង រួមទាំង​ស្នាមវះ​នៅ​ក្រោមសុដន់ផងដែរ។

រយៈពេលនៃនីតិវិធីគឺចន្លោះ ៩០ ទៅ១២០នាទី។ ការសម្រាកមួយយប់នៅមន្ទីរពេទ្យ ត្រូវការចាំបាច់ និងការសម្រាកពីការងារចំនួនមួយសប្តាហ៍។ អ្នកជំងឺមិនត្រូវហាត់កីឡា​រយៈពេលមួយខែ និងត្រូវពាក់អាវទ្រនាប់សម្រាប់ក្រោយវះកាត់​រយៈពេលមួយខែ។

ទំហំ និងការវះកាត់កែសុដន់

ពេលខ្លះ មានការចាំបាច់ក្នុងវះកាត់យកគ្រាប់សុដន់ចេញ ដើម្បីកាត់បន្ថយទំហំសុដន់។ ផ្ទុយទៅវិញ មានការចាំបាច់ខ្លះត្រូវដាក់បញ្ចូលស៊ីលីកូន ក្នុងគោលបំណងពង្រីកទំហំ ឬរក្សាទម្រង់សុដន់ឲ្យល្អ។

លទ្ធផលនៃការវះកាត់កែសុដន់យារធ្លាក់

រយៈពេលក្រោយការវះកាត់ គឺជារយៈពេលក្នុងការជាសះស្នាមវះ។ ត្រូវមានការថែទាំ ដើម្បីធានាថាស្នាមវះនឹង​មើលមិនសូវឃើញ។ ដើម្បីបានលទ្ធផលបែបនេះ ស្នាមវះត្រូវ​ការ​ម៉ាស្សា និងបិតបន្ទះស៊ីលីកូន។ អ្នកជំងឺអាចមានផ្ទៃពោះជាធម្មតា និងបំបៅដោះ។ សុដន់ដែលដាក់ស៊ីលីកូន អាតាមដានមហារីកដោះបាន។

សេចក្តីសង្ខេប៖

នេះជានីតិវិធីរហ័ស និងមានសុវត្ថិភាព ដែលអាចផ្លាស់ប្តូរទម្រង់អ្នកជំងឺ និង​អាកប្បកិរិយា​​ផងដែរ។ ស្នាមដែលត្រូវបានបង្កើតឡើង នឹងបាត់ទៅវិញទៅតាម​ពេលវេលា។