ពង្រីកទំហំសដុន់
ការវះកាត់ពង្រីកទំហំសុដន់ បានក្លាយជាមានប្រជាប្រិយភាព ពីព្រោះទំហំសុដន់មានការផ្សារភ្ជាប់ភាពជាស្រ្តីរបស់ស្រ្តី។ ការពង្រីកសុដន់អាចធ្វើឡើងដោយការចាក់បញ្ចូលកោសិកាខ្លាញ់ (បូម-ចាក់កោសិកាខ្លាញ់) ឬដោយការដាក់បញ្ចូលស៊ីលីកូនសម្រាប់ពង្រីកទំហំសុដន់។ ការវះកាត់ពង្រីកទំហំសុដន់ អាចធ្វើឡើងនៅភ្នំពេញ។
នីតិវិធីអាចធ្វើឡើងនៅភ្នំពេញ និងរយៈពេលនៃការវះកាត់គឺពី ៦០ទៅ៩០នាទី។ អ្នកជំងឺត្រូវសម្រាកនៅមន្ទីរពេទ្យមួយយប់ និងត្រូវរៀបចំសម្រាប់ការសម្រាកនៅផ្ទះមួយសប្តាហ៍។ អ្នកជំងឺមិនត្រូវហាត់កីឡាក្នុងរយៈពេលមួយខែ និងត្រូវពាក់អាវទ្រនាប់ក្រោយវះកាត់មួយខែ។
ការជ្រើសរើសស៊ីលីកូន
ជែលស៊ីលីកូន គឺជាជម្រើសប្រើប្រាស់ភាគច្រើន។ ទម្រង់ស៊ីលីកូនមានពីរ៖ ស៊ីលីកូនមានរាងមូល និងស៊ីលីកូនមានរាងដំណក់ទឹក។ ការជ្រើសរើសស៊ីលីកូន នឹងត្រូវយោងលើទំហំ និងទម្រង់សុដន់អ្នកជំងឺដែលមានស្រាប់ និងទំហំថ្មីដែលអ្នកជំងឺចង់បាន។
លទ្ធផលការពង្រីកសុដន់
អ្នកជំងឺរស់នៅដោយប្រើជីវិតធម្មតារបស់គាត់ក្រោយាការវះកាត់។ គាត់អាចហាត់កីឡាបាន។ គាត់អាចមានផ្ទៃពោះ និងអាចបំបៅដោះបាន។ សុដន់របស់គាត់អាចតាមដានមហារីកដោះបាន។ ប៉ុន្តែ ស៊ីលីកូនគួរត្រូវបានពិនិត្យដោយអេកូ ដើម្បីដឹងថាស៊ីលីកូននោះត្រូវការប្តូរថ្មី ឬអត់។
សេចក្តីសង្ខេប៖
នេះជានីតិវិធីរហ័ស និងមានសុវត្ថិភាព ដែលអាចផ្លាស់ប្តូរទំហំសុដន់អ្នកជំងឺ និងជាញឹកញាប់ ផ្លាស់ប្តូរអាកប្បកិរិយាគាត់ផងដែរ។ មូលដ្ឋានគ្រឹះនៃបទពិសោធន៍របស់គ្រូពេទ្យ គឺការជ្រើសរើសស៊ីលីកូនល្អ និងសមប្រាថ្នារបស់អ្នកជំងឺ និងទម្រង់សុដន់ដែលមានស្រាប់របស់គាត់។