ការពង្រីកសុដន់ដោយការបញ្ចូលចាក់កោសិកាខ្លាញ់

ធ្វើឲ្យសុដន់មានរាងស្អាតឡើងវិញ

ការពង្រីកសុដន់ដោយការបញ្ចូលចាក់កោសិកាខ្លាញ់

ការចាក់កោសិកាខ្លាញ់ គឺជាបច្ចេកទេសវះកាត់ ដែលផ្ទេរកោសិកាខ្លាញ់ដែលលើស​លុប​របស់ស្រ្តី (ភ្លៅ-គូទ) ទៅសុដន់ ដើម្បីពង្រីកទំហំ និងកែសម្រួលរាងសុដន់។ ទន្ទឹមគ្នា​នោះ អាចធ្វើឲ្យសុដន់មានរាងស្អាតឡើងវិញ។

ការពង្រីកសុដន់ដោយការចាក់កោសិកាខ្លាញ់ គឺអាចធ្វើឡើនៅភ្នំពេញ នៅគ្លីនិកកែ​សម្ផស្សឡាគ្លីនិក​ ដែលមានទីតាំងនៅបឹងកេងកង​១។

ជាទូទៅ អ្នកជំងឺភាគច្រើនត្រូវប្រើថ្នាំសន្តំ-គេងលក់ក្នុងការអនុវត្តនីតិវិធីនេះ។ រយៈពេល​នៃការអនុវត្តនីតិវិធី អាចត្រូវធ្វើឡើងយោងទៅតាមចំនួននៃកោសិកាខ្លាញ់​ដែលត្រូវចាក់​បញ្ចូល (ចាប់ពី១ម៉៣០ ទៅ២ម៉៣០នាទី)។​

ម៉ាមូក្រាហ្វី ត្រូវធ្វើជាចាំបាច់មុនពេលធ្វើការវះកាត់ និងមួយឆ្នាំក្រោយនីតិវិធី។ ម៉ាមូក្រាហ្វី អាចធ្វើបាននៅគ្លីនិកវះកាត់យើងខ្ញុំដែរ។ ចាំបាច់ត្រូវមានការតាមដាន​យ៉ាងទៀតទាត់រៀងរាល់ពីរឆ្នាំម្តង។

កោសិកាខ្លាញ់ ត្រូវបានយកចេញដោយប្រើម្ជុលតាមស្នាមមុខវះតូចៗ។ ម៉ាស៊ីនបង្វិល បង្វិលយកតែខ្លាញ់ល្អ។ បន្ទាប់មក យើងយកកោសិកាខ្លាញ់ដែលមានសណ្ឋានតែមួយ ចាក់បញ្ចូលក្នុងសុដន់ដោយការប្រើម្ជុល។

ការឈឺចាប់អាចមាននៅតំបន់ដែលបូមខ្លាញ់ និងឈឺល្មម និងការរុំរបួសអាចជួយក្នុង​ការឈឺចាប់​ក្នុងអំឡុងពីរសប្តាហ៍តំបូង។

ចំពោះសុដន់ មានការហើមដែលនឹងលេចឡើងក្នុងអំឡុងពេលពីរសប្តាហ៍តំបូង ហើយ​ស្រកទៅវិញនៅមួយ ឬពីរខែបន្ទាប់។ ការជាំ នឹងបាត់ទៅវិញក្រោយរយៈពេលពីរ​សប្តាហ៍​យ៉ាងយូរ។ ទំហំសុដន់ នឹងចាប់ផ្តើមស្រកពី ២០%ទៅ៣០%​ នៃទំហំដែលបាន​ចាក់បញ្ចូល ប៉ុន្តែនឹងមានស្ថេរភាពបន្ទាប់ពីបី-បួនខែ។ ការចាក់បញ្ចូលលើកទីពីរ អាចមានការចាំបាច់ អាស្រ័យលើការប្រាថ្នាលើទំហំដែលចង់បាន។ ការបូម និង​ការចាក់​លើកទីពីរនេះ អាចធ្វើឡើងនៅ៦ ឬ៨ខែក្រោយ។

បច្ចេកទេសវះកាត់នេះ មានប្រសិទ្ធភាព ស្ថេរភាព និងទទួលស្គាល់ដោយវិទ្យាសាស្រ្ត ដែលអនុវត្តក្នុងពេលបច្ចុប្បន្ននេះអនុវត្តក្នុងការវះកាត់កែសម្ផស្ស កែលម្អ និង​កែសម្ផស្ស​នៃសុដន់។