ការបូមកោសិកាខ្លាញ់

ការព្យាបាលរូបរាងកាយដើម្បីមានរាងកាយស្រឡូន

ការបូមកោសិកាខ្លាញ់នៅភ្នំពេញ

គោលបំណងនៃការបូមកោសិកាខ្លាញ់ គឺកាត់បន្ថយកោសិកាខ្លាញ់ដែលលើសចំនួនជា អចិន្រ្តៃយ៍៖

នៅក្នុងអំឡុងពេលពិនិត្យមុនពេលវះកាត់នៅគ្លីនិកភ្នំពេញ អ្នកជំងឺ និងគ្រូពេទ្យ នឹងធ្វើ​ការវាយតម្លៃលើរាងកាយ​ដើម្បីធ្វើការកែសម្រួល មើលតំបន់ដែលត្រូវបូម និងបរិយាយ​ពីដំណើរការលម្អិតនៃនីតិវិធី។

តំបន់ដែលមានទំនោរដែលធ្វើការបូម មាន ក្បាលពោះ ត្រគៀក ជង្គង់ ចន្លោះភ្លៅ។ ប៉ុន្តែ អាចបូមនៅតាមតំបន់ផ្សេងទៀត ដូចជា តំបន់ខ្នង កែងដៃ និងដៃ។

នីតិវិធីនៃការបូមកោសិកាខ្លាញ់ ធ្វើឡើងនៅគ្លីនិកភ្នំពេញ នៅបឹងកេងកង១ ដោយប្រើ​ម្ជុលដែលមានមុខកាត់ស្របតាមប្រវែងតំបន់ដែលបូម និងទំហំខ្លាញ់ដែលនឹងត្រូវបូម​ចេញ។

មុន និងក្រោយបូមខ្លាញ់

ម្ជុលបូមនេះ នឹងចាក់​ចូលក្រោម​ស្បែក តាម​រយៈមុខ​វះតូចៗ​ប្រវែង​ប្រមាណ​មីលីម៉ែត្រ​នៃមុខកាត់។

ចលនារុញទៅមុខ​ទៅក្រោយ ដោយមាន​ម៉ាស៊ីនជួយ ប្រើទុយោ​តូចឆ្មារ​បឺតយកខ្លាញ់។ ការបូមកោសិកាខ្លាញ់ គឺត្រូវអនុវត្តដោយ​ប្រើថ្នាំស្ពឺក ឬសន្តំ ទៅតាមករណី និងដោយមិនសម្រាក ឬសម្រាកពេទ្យមួយយប់។

ខោជាប់អាវយឺតរឹប គឺត្រូវការស្លៀកជាប់៦សប្តាហ៍។ ការជាំ អាចកើតមានក្នុង​អំឡុង ពេល​​ប៉ុន្មាន​ថ្ងៃតំបូង អាចមានការលំបាកខ្លះ ប៉ុន្តែមិនរំខានការរស់នៅ​ប្រចាំថ្ងៃ​នោះទេ។

មិនចាំបាច់ត្រូវនៅស្ងៀមមួយកន្លែងនោះទេ។

លទ្ធផលអាចត្រូវបានវាយតម្លៃនៅបីខែក្រោយ ប៉ុន្តែនឹងមិនអាចចាត់ថា​ជាលទ្ធផល​ចុងក្រោយរហូតមួយឆ្នាំក្រោយ។