ការព្យាបាលរូបរាងកាយ

ការព្យាបាលរូបរាងកាយដើម្បីមានរាងកាយស្រឡូន

ការបូមកោសិកាខ្លាញ់

គោលបំណងនៃការបូមកោសិកាខ្លាញ់ គឺកាត់បន្ថយកោសិកាខ្លាញ់ដែលលើសចំនួនជាអចិន្រ្តៃយ៍។ ទីតាំងដែលអាចបូមបាន គឺ ក្បាលពោះ ត្រគាក ជង្គង់ ភ្លៅ។ ប៉ុន្តែ ទីតាំងផ្សេងទៀត ដូចជា តំបន់ខ្នង តំបន់កែងជើង និងដៃ ដែលអាចបូមបាន។

ការព្យាបាលទម្រង់គូទ

ទម្រង់គូទដែលទាក់ទាញ គឺជាផ្នែកកណ្តាលនៃរូបរាងស្រ្តី។ ជាមួយការកើនឡើងនៃអាយុ ឬការស្រកទម្ងន់ ទម្រង់គូទ អាចនឹងបាត់បង់រាង និងយារធ្លាក់ ឬសំប៉ែត។ ដើម្បីធ្វើទម្រង់គូទមានរាងឡើងវិញ ការចាក់បញ្ចូលកោសិកាខ្លាញ់របស់ខ្លួនចូលទៅផ្នែកខាងលើនៃគូទ (ការចាក់បំពេញខ្លាញ់)។

ដើមដៃ និងភ្លៅ

ការវះកាត់ស្បែកដើមដៃ ឬការកែទម្រង់ដើមដៃនៅផ្នែកក្រោម គឺស្តារទម្រង់នៃរាងដើមដៃ​ ដែលជាកន្លែងដែលស្បែកស្តើង និងយារធ្លាក់ទៅតាមពេលវេលា ឬក្នុងករណីស្រកទម្ងន់។ ស្បែកដែលនៅក្រោមដើមភ្លៅ ប្រែទៅជាអាក្រក់ និងយារធ្លាក់ ដូចដើមដៃក្នុងហេតុផលតែមួយ-ដែលជាទូទៅធ្វើឲ្យមានអារម្មណ៍មិនល្អផ្នែកសម្រស់ ក៏ដូចរូបរាងកាយនៅពេលធ្វើដំណើរ។