ប្លាស្មា គឺជាការព្យាបាលវេជ្ជសាស្រ្តចុងក្រោយបង្អស់ ប្រយុទ្ធប្រឆាំងទៅនឹងការជ្រុះសក់។ គឺជាវីធីសាស្រ្តព្យាបាលដែលអាចប្រើបានទាំងបុរស និងស្រ្តី និងអាចប្រើតែវិធីសាស្រ្តនេះសុទ្ធ ឬអាចរួមបញ្ចូលជាមួយការវះកាត់ (ដាំសក់)។
ក្នុងប្លាស្មាមានកោសិកបណ្តុះ ដែលអាចធ្វើការការប្រឆាំងទៅនឹងសក់ជ្រុះ បង្កើនគុណភាពសក់ (សរសៃសក់ ភាពក្រាស់ និងទន់ល្មើយ) និងធ្វើសក់ដុះ។
នីតិវិធីនេះ គឺងាយស្រួល និងមិនមានការឈឺចាប់ ដែលអាចធ្វើបាននៅបន្ទប់ពិគ្រោះ។ សំណាកឈាម នឹងត្រូវស្នើ និងយកទៅបង្វិលដោយម៉ាស៊ីនបង្វិល ដើម្បីចំរាញ់យកប្លាស្មា និងបន្ទាប់មកត្រូវចាក់ដោយប្រើម្ជុលតូចៗ (mesotherapy)។ នីតិវិធីនេះ ត្រូវប្រើរយៈពេល ៤៥នាទី។
កញ្ចប់សេវាកម្មព្យាបាល តម្រូវឲ្យធ្វើ៣ដង ហើយមានគម្លាត ២ខែ និងបន្ទាប់មក ត្រូវធ្វើ១ ឬ២ដងក្នុងឆ្នាំ ចំពោះការថែទាំ។