ក្រុមគ្រូពេទ្យវះកាត់ដែលមានសមត្ថភាពខ្ពស់មកពីប្រទេសបារាំង៖
ក្រុមគ្រូពេទ្យយើងខ្ញុំ ជាក្រុមគ្រូពេទ្យជនជាតិបារាំង ដែលអនុវត្តវិស័យវះកាត់កែសម្ផស្សនេះដាច់មុខ និងការវះកាត់ជួសជុល។
ក្រុមគ្រូពេទ្យដែលមានសមត្ថភាពខ្ពស់របស់ឡាគ្លីនិកបានទទួលបានកេរ្តិ៍ឈ្មោះ និងកិតិ្តស័ព្ទអន្តរជាតិ ដោយសារការអនុវត្តការវះកាត់កែសម្ផស្ស និងដោយការប្រើបច្ចេកវិជ្ជាថ្មីៗ។
បេសកម្មរបស់ឡាគ្លីនិកគឺ ផ្តល់ការវះកាត់កែសម្ផស្សដែលល្អខ្ចោះ និងការវះកាត់ថែរក្សាសម្ផស្សក្នុងលក្ខខណ្ឌនៃសុវត្ថិភាពខ្ពស់។ សមត្ថភាពយើង ផ្តល់នូវលទ្ធផលស្អាតបែបធម្មជាតិដែលទទួលស្គាល់ទូទាំងពិភពលោកហើយត្រូវបានបញ្ជាក់ថា “the French touch”។
ការតភ្ជាប់ទៅនឹងការបង្រៀននៅសាកលវិទ្យាល័យរបស់ក្រុមគ្រូពេទ្យ
ក្រុមគ្រូពេទ្យវះកាត់នៃក្រុមការងារយើងខ្ញុំ បានបញ្ចប់ការសិក្សាពីសាលាពេទ្យដែលមានកិត្យានុភាពនៅក្នុងប្រទេសបារាំង និង ទ្វីបអឺរ៉ុប ដែលមានវិន័យយ៉ាងតឹងរឹងនៅក្នុងជំនាញវះកាត់កែសម្ផស្ស ថែរក្សាសម្ផស្ស និងការវះកាត់កែតម្រូវឡើងវិញ។
កេរ្តិ៍ឈ្មោះរបស់ក្រុមគ្រូពេទ្យត្រូវបានទទួលស្គាល់តាមរយៈការបោះពុម្ភផ្សាយអត្ថបទការស្រាវជ្រាវវេជ្ជសាស្រ្ត និងការបង្រៀននៅក្នុងសន្និសិទអន្តរជាតិ និងសាកលវិទ្យាល័យ។
ការប្តេជ្ញាចិត្តមនុស្សធម៌នៅក្នុងវិស័យវះកាត់កែតម្រូវឡើងវិញ
ក្រុមគ្រូពេទ្យ ក៏ដឹងអំពីតំរូវការស្របច្បាប់របស់ជនរងគ្រោះដោយសារវិវាទ និង គ្រោះថ្នាក់ ដែលជារឿយៗមិនមានធនធាននោះទេ។
ចុងក្រោយ ក្រុមគ្រូពេទ្យមានដំណោះស្រាយក្នុងការជួយកាត់បន្ថយការរងទុក្ខ ពីផល ប៉ះពាល់នៃវិវាទ និងគ្រោះថ្នាក់ និង ចូលរួមក្នុងការធ្វើសមាហរណកម្មសង្គមរបស់ជនរងគ្រោះទាំងនោះ។
ក្នុងនាមគ្រូពេទ្យវះកាត់ ក្រៅពីសមត្ថភាពការវះកាត់កែតម្រូវឡើងវិញ យើងមានបទពិសោធន៍នៅក្នុងការព្យាបាលការរលាក គ្រោះថ្នាក់ និងការកំហូចទ្រង់ទ្រាយមួយចំនួនរបស់ទារក។
ពួកយើងមានទំនាក់ទំនងជិតស្និទ្ធទៅនឹងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដើម្បីផ្តល់សេវាកម្ម ដែលជាសកម្មភាពចំបងរបស់ក្រុមយើង។