ឡាគ្លីនិក គ្លីនិកកែសម្ផស្សភ្នំពេញ

គ្លីនិកកែសម្ផស្សត្រូវបានបើកជាផ្លូវការដោយក្រុមគ្រូពេទ្យជនជាតិបារាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា

គ្លីនិកកែសម្ផស្សល្អជាងគេនៅរាជធានីភ្នំពេញ – ប្រទេសកម្ពុជា៖ ​គឺឡា​គ្លីនិក

គ្លីនិក “ឡា​គ្លីនិក” ផ្តល់ការថែទាំសុខភាពខ្ពស់ជូនអតិថិជននៅ​រាជធានី​ភ្នំពេញ-ប្រទេសកម្ពុជា

ក្រុមគ្រូពេទ្យដែលល្អបំផុតក្នុងរាជធានីភ្នំពេញ – ប្រទេសកម្ពុជា

ក្រុមគ្រូពេទ្យវះកាត់នៃឡាគ្លីនិក គឺជាក្រុមគ្រូពេទ្យដែលត្រូវបានទទួលស្គាល់ ក្នុងការ វះកាត់កែសម្ផស្ស។ ក្រុមគ្រូពេទ្យនេះ នឹងផ្តល់ជូនអតិថិជននូវការវះកាត់​ និង​ ការ ព្យាបាលដែលល្អបំផុតក្នុងរាជធានីភ្នំពេញ ដូចអ្វីដែលក្រុមទាំងមូលបាន កំពុងអនុវត្ត ប្រទេសបារាំង។

ការវះកាត់ប្រកបដោយសុវត្ថិភាពនៅក្នុងរាជធានីភ្នំពេញ – ប្រទេសកម្ពុជា

សុវត្ថិភាពក្នុងការវះកាត់ និងការព្យាបាល គឺជាគោលការណ៍ចំបងរបស់ឡាគ្លីនិក។ ក្រុម គ្រូពេទ្យវះកាត់នៃក្រុមការងារ នឹងយាមប្រចាំការ ដើម្បីតាមដានអ្នកក្រោយពីការវះកាត់ នៅរាជធានីភ្នំពេញ។

…..

ក្រុមគ្រូពេទ្យវះកាត់ដែលមានសមត្ថភាពខ្ពស់មកពីប្រទេសបារាំង។

ឡា​គ្លីនិក ពោរពេញទៅដោយក្រុមគ្រូពេទ្យព្យាបាលជនជាតិបារាំង ដែលមានការអនុវត្ត ជាពិសេសនៅក្នុងវិស័យវះកាត់កែសម្ផស្ស និងការវះកាត់កែតម្រូវឡើងវិញ។

ក្រុមគ្រូពេទ្យដែលមានសមត្ថភាពខ្ពស់របស់ឡាគ្លីនិកបានទទួលបានកេរ្តិ៍ឈ្មោះ និង កិតិ្តស័ព្ទអន្តរជាតិ ដោយសារការអនុវត្តការវះកាត់កែសម្ផស្ស និងដោយការប្រើបច្ចេក វិជ្ជាថ្មីៗ។

បេសកម្មរបស់ឡាគ្លីនិកគឺ ផ្តល់ការវះកាត់កែសម្ផស្សដែលល្អខ្ចោះ និង​ការវះកាត់​ថែរក្សា​សម្ផស្សក្នុងលក្ខខណ្ឌនៃសុវត្ថិភាពខ្ពស់។ សមត្ថភាពយើង ផ្តល់នូវលទ្ធផលស្អាត​បែប​ធម្មជាតិដែលទទួលស្គាល់ទូទាំងពិភពលោកហើយត្រូវបានបញ្ជាក់ថា “the French touch”។

ការតភ្ជាប់ទៅនឹងការបង្រៀននៅសាកលវិទ្យាល័យរបស់ក្រុមគ្រូពេទ្យ

ក្រុមគ្រូពេទ្យវះកាត់នៃក្រុមការងារយើងខ្ញុំបានបញ្ចប់ការសិក្សាពីសាលាពេទ្យដែលមានកិត្យានុភាពនៅក្នុងប្រទេសបារាំង និង ទ្វីបអឺរ៉ុប ដែលមានវិន័យយ៉ាតឹងរឹង​នៅក្នុង​ជំនាញ​វះកាត់កែសម្ផស្ស ថែរក្សាសម្ផស្ស និង​ការវះកាត់កែតម្រូវឡើងវិញ។

កេរ្តិ៍ឈ្មោះរបស់ក្រុមគ្រូពេទ្យត្រូវបានទទួលស្គាល់តាមរយៈការបោះពុម្ភផ្សាយអត្ថបទការស្រាវជ្រាវវេជ្ជសាស្រ្ត និងការបង្រៀននៅក្នុងសន្និសិទអន្តរជាតិ និងសាកល​វិទ្យាល័យ។

ការប្តេជ្ញាចិត្តមនុស្សធម៌នៅក្នុងវិស័យវះកាត់កែតម្រូវឡើងវិញ

ក្រុមគ្រូពេទ្យ ក៏ដឹងអំពីតំរូវការស្របច្បាប់របស់ជនរងគ្រោះដោយសារវិវាទ និង​គ្រោះថ្នាក់ ដែលជារឿយៗមិនមានធនធាននោះទេ។

ចុងក្រោយ ក្រុមគ្រូពេទ្យមានដំណោះស្រាយក្នុងការជួយ​កាត់បន្ថយការរង​ទុក្ខពីផលប៉ះ​ពាល់នៃវិវាទ និងគ្រោះថ្នាក់ និង​ ចូលរួមក្នុងការធ្វើសមាហរណកម្ម​សង្គមរបស់​ជន​រងគ្រោះទាំងនោះ។

ក្នុងនាមគ្រូពេទ្យវះកាត់ ក្រៅពីសមត្ថភាពការវះកាត់កែតម្រូវឡើងវិញ យើងមានបទ​ពិសោធន៍​នៅក្នុងការព្យាបាលការរលាក គ្រោះថ្នាក់ និងការកំហូចទ្រង់ទ្រាយ​មួយ​ចំនួន​របស់ទារក។

ពួកយើងមានទំនាក់ទំនងជិតស្និទ្ធទៅនឹងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដើម្បី​ផ្តល់សេវាកម្ម ដែលជាសកម្មភាពចំបងរបស់ក្រុមយើង។