ការពង្រីកសុដន់ដោយការបញ្ចូលចាក់កោសិកាខ្លាញ់
ការចាក់កោសិកាខ្លាញ់ គឺជាបច្ចេកទេសវះកាត់ ដែលផ្ទេរកោសិកាខ្លាញ់ដែលលើសលុបរបស់ស្រ្តី (ភ្លៅ-គូទ) ទៅសុដន់ ដើម្បីពង្រីកទំហំ និងកែសម្រួលរាងសុដន់។ ទន្ទឹមគ្នានោះ អាចធ្វើឲ្យសុដន់មានរាងស្អាតឡើងវិញ។
ការពង្រីកសុដន់ដោយការចាក់កោសិកាខ្លាញ់ គឺអាចធ្វើឡើនៅភ្នំពេញ នៅគ្លីនិកកែសម្ផស្សឡាគ្លីនិក ដែលមានទីតាំងនៅបឹងកេងកង១។
ជាទូទៅ អ្នកជំងឺភាគច្រើនត្រូវប្រើថ្នាំសន្តំ-គេងលក់ក្នុងការអនុវត្តនីតិវិធីនេះ។ រយៈពេលនៃការអនុវត្តនីតិវិធី អាចត្រូវធ្វើឡើងយោងទៅតាមចំនួននៃកោសិកាខ្លាញ់ដែលត្រូវចាក់បញ្ចូល (ចាប់ពី១ម៉៣០ ទៅ២ម៉៣០នាទី)។
ម៉ាមូក្រាហ្វី ត្រូវធ្វើជាចាំបាច់មុនពេលធ្វើការវះកាត់ និងមួយឆ្នាំក្រោយនីតិវិធី។ ម៉ាមូក្រាហ្វី អាចធ្វើបាននៅគ្លីនិកវះកាត់យើងខ្ញុំដែរ។ ចាំបាច់ត្រូវមានការតាមដានយ៉ាងទៀតទាត់រៀងរាល់ពីរឆ្នាំម្តង។
កោសិកាខ្លាញ់ ត្រូវបានយកចេញដោយប្រើម្ជុលតាមស្នាមមុខវះតូចៗ។ ម៉ាស៊ីនបង្វិល បង្វិលយកតែខ្លាញ់ល្អ។ បន្ទាប់មក យើងយកកោសិកាខ្លាញ់ដែលមានសណ្ឋានតែមួយ ចាក់បញ្ចូលក្នុងសុដន់ដោយការប្រើម្ជុល។
ការឈឺចាប់អាចមាននៅតំបន់ដែលបូមខ្លាញ់ និងឈឺល្មម និងការរុំរបួសអាចជួយក្នុងការឈឺចាប់ក្នុងអំឡុងពីរសប្តាហ៍តំបូង។
ចំពោះសុដន់ មានការហើមដែលនឹងលេចឡើងក្នុងអំឡុងពេលពីរសប្តាហ៍តំបូង ហើយស្រកទៅវិញនៅមួយ ឬពីរខែបន្ទាប់។ ការជាំ នឹងបាត់ទៅវិញក្រោយរយៈពេលពីរសប្តាហ៍យ៉ាងយូរ។ ទំហំសុដន់ នឹងចាប់ផ្តើមស្រកពី ២០%ទៅ៣០% នៃទំហំដែលបានចាក់បញ្ចូល ប៉ុន្តែនឹងមានស្ថេរភាពបន្ទាប់ពីបី-បួនខែ។ ការចាក់បញ្ចូលលើកទីពីរ អាចមានការចាំបាច់ អាស្រ័យលើការប្រាថ្នាលើទំហំដែលចង់បាន។ ការបូម និងការចាក់លើកទីពីរនេះ អាចធ្វើឡើងនៅ៦ ឬ៨ខែក្រោយ។
បច្ចេកទេសវះកាត់នេះ មានប្រសិទ្ធភាព ស្ថេរភាព និងទទួលស្គាល់ដោយវិទ្យាសាស្រ្ត ដែលអនុវត្តក្នុងពេលបច្ចុប្បន្ននេះអនុវត្តក្នុងការវះកាត់កែសម្ផស្ស កែលម្អ និងកែសម្ផស្សនៃសុដន់។