បបូរមាត់

ទាញត្រលប់សម្រស់បបូរមាត់យុវវ័យនិងមានសុខភាពល្អ និងបបូរមាត់ដែលមានភាពទាក់ទាញ

តំបន់បបូរមាត់ គឺមានសារះសំខាន់សម្រាប់បង្កើនសម្រស់ផ្ទៃមុខ។ បច្ចុប្បន្ននេះ ភាព​សំបូរបែបនៃការព្យាបាលដើម្បីកែសោភ័ណភាពនៅតំបន់បបូរមានត់នេះ មានដូចជា ៖ ការបង្កើនកំរាស់បបូរមាត់ដែលស្តើងពេក បន្ថយបបូរមាត់ដែលក្រាស់ពេក​បន្ថយ​កម្រាស់​​បបូរមាត់លើ ប្រសិនបាំងធ្មេញ។ ហើយក៏អាចព្យាបាលស្នាមជ្រួញជុំវិញ​បបូរមាត់ និង​ ស្នាមផ្នត់ ដែលវិវត្តតាមពេលវេលា។

ការបង្កើនកម្រាស់បបូរមាត់

បបូរមាត់ពេញ គឺចាត់ទុកជាសញ្ញានៃភាពវ័យក្មេងស្រស់ស្អាត​ និង មានសុខភាពល្អ។ កត្តាមួយចំនួនដូចជា តំណពូជ អាយុកាល ការប្រឈមពន្លឺថ្ងៃ ឬ ការជក់បារី ជាកត្តាបង្ក​អោយមានការបាត់បង់កម្រាស់ លេចចេញនូវស្នាមជ្រួញជុំវិញបបូរមាត់ និង ស្នាមផ្នត់។ ការធ្វើឲ្យមានលក្ខណៈប្រសើរឡើងវិញ ចំពោះចំនុចខាងលើនេះ គឺត្រូវធ្វើកែសម្រួល​សម្ផស្សលើផ្ទៃមុខទាំងមូល ដែលនឹងផ្តល់ទំនុកចិត្តលើខ្លួនឯងជាងមុន។ មានវិធី​សាស្រ្តជាច្រើនដូចជា (ការចាក់ហ្វៀលលឺ ការចាក់បញ្ចូលកោសិកាខ្លាញ់ ការវះកាត់)​ ដែលអាចធ្វើទៅបានអាស្រ័យទៅតាមការចង់បានរបស់ភ្ញៀវ និង ពេលវេលានៃការជាសះ។

ក្នុងកំឡុងពេលកំពុងពិគ្រោះសម្រាប់ការព្យាបាលទាំងអស់នេះ​ នឹងមានសារសួរពីប្រវត្តិ​ជំងឺ និងជំងឺបច្ចុប្បន្ន។ ទីតាំងព្យាបាលនឹងត្រូវបានរើស ផលវិបានក្រោយការវះកាត់ នឹង​ត្រូវពន្យល់ (ហើម ស្នាមជាំ ការរំខានក្នុងជីវភាពប្រចាំថ្ងៃ )។ បច្ចេកទេស​ និង រយៈពេល​នៃនីតិវិធីនឹងត្រូវពិភាក្សា។ បញ្ជីថ្នាំសំរាប់ជៀសវាងប្រើ ការថែទាំក្រោយពេលវះកាត់រួច និង​វេជ្ជបញ្ជា នឹងត្រូវផ្តល់អោយ។ ឯកសារលិខិតយល់ព្រមត្រូវចុះហត្ថលេខា និង តម្លៃ​សរុបនៃនីតិវិធីត្រូវបានជូនជាព័ត៌មាន។

នៅពេលដែលអ្នកជំងឺជ្រើសរើសនីតិវិធីរួចហើយ ការណាត់ជួបម្តងទៀតនឹងត្រូវកំនត់ ដើម្បីអនុវត្តនីតិវិធី។

ការចាក់ហ្វៀលលឺ

ក្នុងករណីភាគច្រើន វិទ្យាស្ថានម្ហូបអាហារ​ និងថ្នាំដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការ (FDA) បានអនុម័តថា ផលិតផលហ្វៀលលឺ ដោយមានវត្ថុធាតុដើមជាការចាក់​ហ្វៀលលឺ ដោយដាក់ឲ្យអាស៊ីតអីយ៉ាលុយរ៉ូនិកនេះ ប្រើប្រាស់បាន និងប្រកប​ដោយ​សុវត្ថិភាព។ រយៈពេលសកម្មភាពនៃហ្វៀលលឺចាប់ពី ៩​ ទៅ ១២ ខែ​ អាស្រ័យទៅតាម ប្រភេទនៃអាស៊ីតអីយ៉ាលុយរ៉ូនិកដែលចាក់។ វិធីសាស្រ្តក្នុងការចាក់ គឺធ្វើឡើង​អាស្រ័យ​ទៅតាមតំបន់ជាក់ស្តែង និងទៅតាមចំណូលចិត្តរបស់ភ្ញៀវ។

ជាទូទៅ ការចាក់បង្កើនកម្រាស់បបូរមាត់ រួមមានការចាក់រឹមជុំវិញបបូរមាត់ និង បបូរ​មាត់។ ការចាក់បន្ថែមទៅទីតាំងជុំវិញបបូរមាត់ នៅសងខាងមាត់ និង ស្នាមផ្នត់អាចធ្វើ​ឡើងក្នុងពេលជាមួយគ្នា។

ដំណើរការនៃនីតិវិធី៖

នៅក្នុងហ្វៀលលឺ មានថ្នាំស្ពឹកស្រាប់ ប៉ុន្តែការលាបថ្នាំស្ពឹក ឬថ្នាំស្ពឹក​​ដែលស្រដៀងទៅ នឹង​​ថ្នាំដែលគ្រូពេទ្យធ្មេញប្រើ អាចស្នើដល់អ្នកជំងឺឲ្យប្រើ ដែលអាចកាត់​បន្ថយ​ការ​ឈឺចាប់​បាន​ស្ទើរទាំងស្រុង។ ការចាក់ហ្វៀលលឺ ត្រូវតែអនុវត្តជាមួយម្ជុលដែលបាន​សម្លាប់មេរោគរួច។ ដុំទឹកកក អាចជួយកាត់បន្ថយការហើម និង ស្នាមជាំ និង នែនាំឲ្យ​អ្នកជំងឺធ្វើការម៉ាស្សាដោយថ្មមៗ។ វិធីសាស្រ្តនេះ គឺធ្វើឲ្យមានកាត់បន្ថយការឈឺចាប់ ដែលអាចអោយអ្នកជំងឺ មកនិងអាចទៅវិញដោយខ្លួនឯងបាន។

លក្ខខណ្ឌផ្ទុយ៖

អ្នកមានជំងឺពីកំណើត ជំងឺគ្រាប់ឈាមមួយចំនួន មានផ្ទៃពោះ អ្នកកំពុងមានជំងឺពង​បែកមាត់ មិនចាក់ហ្វៀលលឺបានទេ។

ហានិភ័យ៖

  • កន្ទួលក្រហម ស្នាមជាំ ហើម ឬ ការហូរឈាមនៅកន្លែងស្នាមចាក់អាចកើតមាន
  • មិនមានប្រតិកម្មណាមួយដោយអាស៊ីអីយ៉ាលុយរ៉ូនិក ប៉ុន្តែប្រតិកម្មទៅនឹងថ្នាំស្ពឹក (ថ្នាំស្ពឹកនៅកន្លែង) ត្រូវប្រាប់ទៅគ្រូពេទ្យ។
  • ក្រោយពេលចាក់ ករណីមិនស្មើ គួរប្រាប់គ្រូពេទ្យ និងស្នើឲ្យមានការតម្រូវ
  • ការឆ្លងរោគអាចកើតឡើង ហើយការចាក់ចូលទៅក្នុងសសៃឈាម គឺជា​ផលវិបាក​ធ្ងន់ធ្ងរដែលអាចធ្វើអោយកោសិកាងាប់
  • អ្នកអាចត្រូវបានទាក់ទងទៅគ្រូពេទ្យភ្លាមៗក្នុងករណីមានក្តៅខ្លួន​​ ឬ​ មានបញ្ហាស្បែក។

សំណួរដែលអ្នកគួរតែសួរទៅគ្រូពេទ្យរបស់អ្នក៖

  • តើខ្ញុំសាកសមសំរាប់ប្រើវិធីនេះដែររឺទេ ?
  • តើអ្នកមានបទពិសោធន៏យូរឬនៅជាមួយការចាក់ប្រភេទនេះ ?
  • តើការរំពឹងទុករបស់ខ្ញុំអាចនឹងក្លាយទៅជាការពិត ?
  • តើថ្នាំស្ពឹកប្រភេទណាដែលអ្នកនែនាំអោយខ្ញុំប្រើ ?
  • តើពេលណាដែលខ្ញុំអាចត្រលប់ទៅធ្វើការធម្មតាវិញ និង អាចលេងកីឡាបាន ?
  • តើមានហានិភ័យអីខ្លះដែលខ្ញុំត្រូវប្រឈម ?
  • តើវាមានប្រសិទ្ធភាពយូរដល់ពេលណា?

ចុងក្រោយ អ្នកជំងឺមិនត្រូវភ្លេចបញ្ជាក់ពីប្រវត្តិមានជំងឺពងបែកមាត់។

ការចាក់បញ្ចូលខ្លាញ់

អាចប្រើបានដោយប្រើខ្លាញ់របស់អ្នកជំងឺខ្លួនឯង ដើម្បីបង្កើនកម្រាស់បបូរមាត់។ នេះជា វិធីដែលឈឺជាងការបង្កើនកម្រាស់ដោយការចាក់ហ្វៀលលឺ ប៉ុន្តែគោលបំណង​នៃវិធី​សាស្រ្ត​នេះ គឺលទ្ធផលជាប់បានយូរជាង​ និងដោយគ្មានការបន្ថែមសារធាតុពីខាងក្រៅ។

ដំណើរការនៃនីតិវិធី៖

នេះគឺជានីតិវិធីដែលធ្វើឡើងនៅក្នុងបន្ទប់វះកាត់ដោយប្រើថ្នាំស្ពឺក និង នៅបន្ទប់ ពិគ្រោះជំងឺក្រៅ។ តែទោះយ៉ាងណា អ្នកជំងឺត្រូវមានអ្នកកំដរ។

ខ្លាញ់ក្នុងបរិមាណបន្តិចបន្តួចត្រូវយកចេញពីកន្លែងដែលកំនត់រួម (ពោះ ចង្កេះ ជង្គង់) ឬ ធ្វើក្នុងពេលជាមួយគ្នាជាមួយការបូមខ្លាញ់។ ខ្លាញ់ត្រូវបានយកទៅចម្រាញ់ មុនពេល ធ្វើការចាក់ចូលទៅវិញដោយប្រើម្ចុលតូចឆ្មារ។ មិនមានផលរំខាននៅពេលចាក់ចូល ទៅវិញតាំងពីពេលដែលខ្លាញ់បានបញ្ចូលគ្នា។ ភាគរយនៃការយកខ្លាញ់នេះប្រហែលពី ៥០% ទៅ ៧០% ឬ អាចតិចជាងនេះ។ ផ្ទុយទៅវិញ ការចាក់បញ្ចូលខ្លាញ់ត្រូវ​ធ្វើឡើងជា​ច្រើនដង ដើម្បីទទួលលទ្ធផលដែលចង់បាន និងអាចជាសក្តានុពលនៃភាពជា​អចិន្រ្តៃយ៍។ បន្ទាប់ពីការចាក់បញ្ចូល ការហើម និង​ ស្នាមជាំអាចប្រហែលពី ៧ ទៅ ១០​ ថ្ងៃ។ ការឈឺចាប់អាចត្រូវបានកាត់បន្ថយ និង អាចព្យាបាលបានដោយប្រើថ្នាំបំបាត់​ការឈឺចាប់។

លក្ខខណ្ឌផ្ទុយ៖

មានលក្ខខណ្ឌផ្ទុយដែលអាចកំនត់តាមដំណាក់កាលនៃនីតិវិធីការវះកាត់។

ហានិភ័យ៖

ហានិភ័យគឺមានដូចគ្នាទៅនឹងការចាក់ហ្វៀលលឺ ប៉ុន្តែមានរួមបញ្ចូលទាំងទីតាំង​នៃការ​បូមខ្លាញ់។ ការឡើងដុំពក និង​ ភាពមិនស្មើគ្នា អាចលេចឡើង និងការខកចិត្តខ្លាំងជាងគេ គឺការស្រូបចូលមិនបានល្អ នៅក្នុងខែតំបូងៗបន្ទាប់ពីការវះកាត់។

ការប្រើស៊ីលីកូន

ដើម្បីសុវត្ថិភាព ក្រុមការងារយើងមិនជ្រើសយកនីតិវិធីនេះ​ មកប្រើដើម្បីបង្កើនកម្រាស់ បបូរមាត់នោះទេ  (Gorets, Alloderm, Softform…) ដែលអាចផ្តល់លទ្ធផលជា អចិន្រ្តៃយ៍ ប៉ុន្តែ​ហានិភ័យរួមមាន៖ មានស្នាមក្រហម ការឆ្លងរោគ ឈឺក្បាលប្រកាំង សន្លាក។

ការព្រមាន ៖ ការប្រើស៊ីលីកូន មិនត្រូវបានអនុញ្ញត្តិអោយប្រើដោយ FDAនោះទេ និង ត្រូវបាន ហាមឃាត់។ អ្នកត្រូវប្រាកដថា​ បានទទួលការការប្រឹក្សាជាមួយវេជ្ជបណ្ឌិត​មានជំនាញវះកាត់ កែសម្ផស្សត្រឹមត្រូវ។

ការបន្ថយកំរាស់បបូរមាត់

អ្នកជំងឺខ្លះមានបបូរមាត់ខាងលើ ឬ​ ខាងក្រោមក្រាស់ពេក ហើយគាត់ចង់ធ្វើអោយ បបូរមាត់ទាំងពីរមានកំរាស់ស្មើគ្នា។ ការបន្ថយកំរាស់បបូរមាត់អាចធ្វើទៅបាននៅក្នុង ករណីនេះ។

ដំណើរការនៃការវះកាត់៖

នេះគឺជាការវះកាត់ដែលធ្វើនៅក្នុងបន្ទប់វះកាត់ និងត្រូវការពិគ្រោះជំងឺទូទៅជាមុន សិន។ វាត្រូវចំនាយពេលប្រហែលជា​ ៤៥ នាទី សំរាប់បបូរមាត់មួយ។ ក្រោយពេល វះកាត់ មានការឈឺចាប់មានតិចតួច។ ការធ្វើអនាម័យមាត់ជាប្រចាំអាចត្រូវអោយ ធ្វើ បន្ទាប់ពីការវះកាត់រួច។ ថ្នេរត្រូវកាត់ចេញ ៧ ថ្ងៃក្រោយ និង អាចចាប់ផ្តើមការងារ ប្រចាំថ្ងៃបានធម្មតា។ បបូរមាត់អាចហើមនៅក្នុងសប្តាហ៍ដំបូង។

លក្ខខណ្ឌផ្ទុយ៖

មានលក្ខខណ្ឌផ្ទុយដែលអាចកំនត់តាមដំណាក់កាលនៃនីតិវិធីការវះកាត់។

ហានិភ័យ៖

ហានិភ័យគឺមានដូចគ្នាទៅនឹងក្រោយពីការវះកាត់មួយចំនួន​៖ ការឆ្លងរោគ ដំនើរការ ជាសះ ( មិនមានសញ្ញាច្បាស់លាស់ ការឡើងផ្លែ មិនមានភាពស្មើគ្នា) អាចកើតឡើង និង តម្រូវអោយមានការវះកាត់ឡើងវិញ។

ការហើមពេលខ្លះអាចបន្តរហូតដល់ច្រើនសប្តាហ៍។

សន្លាកនឹងត្រូវបានវាយតម្លៃនៅ១ឆ្នាំក្រោយ។

ការវះកាត់លើកបបូរមាត់

កំឡុងពេលនៃការវិវត្តនៃអាយុ អ្នកជំងឺភាគច្រើនមានបបូរមាត់ខាងលើពណ៌-ស លេចឡើង (ពីច្រមុះចុះមកផ្នែកមាត់) ដែលមានប្រវែងវែង និង បបូរមាត់ក្រហមស្តើង ពេក តឹង​ ហើយដែលបាំងធ្មេញដែលធ្វើអោយមនុស្សម្នាក់មើលទៅចាស់ជាងវ័យ។

ការវះកាត់លើកបបូរមាត់អាចមានប្រសិទ្ធភាពក្នុងករណីនេះ។ ការវះកាត់នេះ មានការ​ច្រឹបបន្ទះសាច់នៃបបូរមាត់ពណ៏សដែលនៅជិតច្រមុះ និងអាចលាក់ស្នាមនៅគែមច្រមុះ និង នៅក្នុងរន្ធច្រមុះ។ លទ្ធផល គឺការកាត់បន្ថយកំរាស់នៃបបូរមាត់ពណ៍-ស និង បបូរមាត់ពណ៍ក្រហមដែលនឹងលេចឡើងបន្តិចម្តងៗ ហើយអាចមើលឃើញធ្មេញនៅ ពេលញញឹម។

ដំណើរការនៃការវះកាត់៖

នេះជាដំណើរការវះកាត់ធម្មតា ធ្វើឡើងក្នុងលក្ខណៈពិគ្រោះជំងឺក្រៅ និងធ្វើនៅក្នុង បន្ទប់វះកាត់ដោយការប្រើថ្នាំស្ពឹក ឬ សន្តំរយៈពេលខ្លី។ ការវះចំនាយពេលពី ៣០ ទៅ ៤៥ នាទី ហើយមានការឈឺចាប់បន្តិចបន្តួច។ ការព្យាបាលស្នាមរបួសចាំបាច់ធ្វើក្នុង កំឡុងពេលសប្តាហ៍ដំបូង ហើយអ្នកជំងឺអាចត្រលប់ទៅធ្វើការធម្មតា ៧ ទៅ ១០ ថ្ងៃ បន្ទាប់ពីកាត់ថ្នេរចេញ។ អានុសាសន៍នៃការថែទាំរបួស ដើម្បីឲ្យសន្លាកមើលឃើញ តិចបំផុត នឹងផ្តល់ជូន។

លក្ខខណ្ឌផ្ទុយ៖

មានលក្ខខណ្ឌផ្ទុយដែលអាចកំនត់តាមដំណាក់កាលនៃនីតិវិធីការវះកាត់។

ហានិភ័យ៖

ហានិភ័យគឺមានដូចគ្នាទៅនឹងក្រោយពីការវះកាត់មួយចំនួន​៖ ការឆ្លងរោគ ដំនើរការ ជាសះ (មិនមានសញ្ញាច្បាស់លាស់ ការឡើងផ្លែ មិនមានភាពស្មើគ្នា) អាចកើតឡើង និង តម្រូវអោយមានការវះកាត់ឡើងវិញ។

សន្លាកនឹងត្រូវបានវាយតម្លៃនៅ១ឆ្នាំក្រោយ។