ត្រចៀក

ការកាត់បង្រួម ឬ ការសម្រួល្រចៀកមិនស្មើ

ការវះកាត់ប្រភេទនេះ គឺអាចធ្វើបានចាប់ពីអាយុ ៧​ ឆ្នាំឡើង។ នៅពេលដែលមានការ​រំខាន​ដែលបណ្តាលមកពីត្រចៀកខាងក្រោយ ហើយវាអាចមើលឃើញនៅពេលមាន​សក់ខ្លី ដូច្នេះការវះកាត់ត្រចៀកជាដំណោះស្រាយដែលល្អ។

គ្រូពេទ្យត្រូវធ្វើការវះកាត់បង្រួម ត្រចៀកដែលមានភាពមិនប្រក្រតី និង តម្រៀប​តាម​ទីតាំង ដើម្បីជួសជុលឡើងវិញ ដើម្បីអោយមានលក្ខណៈស្មើគ្នា ហើយមានរូបរាង​ដូចពីធម្មជាតិ។

ការវះកាត់ត្រូវធ្វើឡើង ដោយ ថ្នាំស្ពឹក ឬ ថ្នាំសន្តំ និងមិនតម្រូវឲ្យសម្រាកពេទ្យទេ។ ការវះកាត់អាចប្រើរយៈពេលយ៉ាងយូរបំផុត ១​ ម៉ោង ស្នាមវះត្រូវនៅខាងក្រោយ ត្រចៀក​ដែល​ត្រូវបានកាត់បង្រួម និង ភ្ជាប់ទៅតាមទីតាំងតាមរាងធម្មជាតិ។

រយៈពេល១៤ ថ្ងៃក្រោយ ថ្នេរត្រូវបានកាត់ចេញ អ្នកជំងឺចាំបាច់ត្រូវពាក់បូររុំត្រចៀក កំឡុងពេល ២ ទៅ ៣ សប្តាហ៍។