ការពិតនៃការលើកបន្តឹងស្បែកមុខ
ការវិវត្តន៍តាមវ័យ, ស្បែកមុខ, សាច់ដុំ និង ខ្លាញ់មានទំនោរទៅរកការសម្រាកនិងយារធ្លាក់។ គោលបំណងនៃការលើកបន្តឹងស្បែកមុខ គឺដើម្បីអោយកោសិកាទាំងនោះត្រលប់ទៅរកសភាពដើមវិញ ដើម្បីអោយមើលទៅឃើញក្មេងជាងវ័យ ហើយមានលក្ខណៈធម្មជាតិ។
ប្រភេទនៃការលើកបន្តឹងស្បែកមុខ
ការបន្តឹងស្បែកមុខមាន ៣ ប្រភេទចំបងៗ៖ ផ្នែកខាងមុខ (ផ្នែកខាងលើនៃផ្ទៃមុខ), ផ្នែកកណ្តាល (នៅតំបន់ថ្ពាល់), ហើយកន្លែងញឹកញាប់ជាងគេ គឺ នៅចន្លោះមុខ-ក (កន្លែងភ្ជាប់រវាងកនិងឆ្អឹងថ្គាមក្រោម)។ ប៉ុន្តែ ការវះកាត់លើកបន្តឹងស្បែកមុខនៅតំបន់ចន្លោះមុខ-ក មិនអាចមានលទ្ធផលលើស្បែកជ្រួញតិចតួច ជាពិសេសនៅតំបន់ជុំវិញបបូរមាត់ដែលត្រូវការការព្យាបាលកែសម្ផស្សបន្ថែម (ការជម្រុះកោសិកាចាស់ៗ, ការចាក់)។
ការវះកាត់ប្រើរយៈពេលប្រហែលជា ៣ ម៉ោង, ដោយការប្រើថ្នាំសណ្តំ និង តម្រូវអោយសម្រាកនៅមន្ទីរពេទ្យរយៈពេល ២៤ម៉ោង។ ការវះកាត់លើកបន្តឹងស្បែកមុខត្រូវបានធ្វើឡើងនៅក្នុងគ្លីនិកយើងខ្ញុំនៅរាជធានីភ្នំពេញ នៅសង្កាត់បឹងកេងកង១។
តាមរយៈស្នាមមុខកាំបិតដែលវះកាត់ស្បែកជុំវិញត្រចៀក គ្រូពេទ្យចាប់ទាញស្បែកដើម្បីបន្តឹង និងទាញសាច់ដុំដែលនៅជ្រៅក្រោមស្បែកផងដែរ។ ប្រសិនបើបានពិភាក្សា ការវះកាត់ត្របកភ្នែកលើ, ការបូមខ្លាញ់នៅកញ្ចឹង-ក ឬ ការចាក់កោសិកាខ្លាញ់បំពេញផ្ទៃមុខ អាចធ្វើឡើងក្នុងពេលជាមួយគ្នា។
ថ្នេរនឹងត្រូវកាត់ចេញ ១ ទៅ ២ អាទិត្យក្រោយ ប៉ុន្តែបើអ្នកជំងឺត្រូវរង់ចាំពី ២-៣សប្តាហ៍ទៀត ក្នុងការបាត់ហើម និងជាំ។