ការវះកាត់លើកស្បែកពោះ គឺជានីតិវិធីវះកាត់ដើម្បីធ្វើឲ្យភាពមិនស្មើនៅតំបន់ ក្បាលពោះឲ្យត្រឹមត្រូវ ដែលអាចភ្ជាប់ជាមួយបញ្ហាស្បែកមួយចំនួន (ស្បែកយារធ្លាក់ ស្លាកស្នាម សង្វារ បាត់បង់សាច់ដុំក្បាលពោះ) សាច់ដុំជញ្ជាំងក្បាលពោះ (ការបាត់ បង់សាច់ដុំក្បាលពោះ រន្ធផ្ចិត និង ជញ្ជាំងសាច់ដុំខាងក្នុង) ការយារធ្លាក់ និងខ្លាញ់ផ្នែក ចង្កេះ។
គោលបំណងនៃការវះកាត់នេះ គឺការបន្តឹងស្បែក ព្យាបាលខ្លាញ់ដែលលើស ដោយការ បូម និងដេរជញ្ជាំងសាច់ដុំពោះឡើងវិញប្រកបដោយគុណភាព។ បរិមាណខ្លាញ់ច្រើន ហួស ត្រូវការព្យាបាលមុនពេលវះកាត់។
ការគូសខ្សែកំនត់ការវះកាត់ស្បែកក្បាលពោះ គឺត្រូវពឹងផ្អែកលើចំនួននៃចំនួនស្បែក ដែលលើស ដែលត្រូវកាត់ចោល។ ក្នុងការវះកាត់ទម្រង់តូច ការដេរផ្ចិតឡើងវិញ ដោយ មាន ឬមិនមានការបូមខ្លាញ់ អាចត្រូវធ្វើឡើង។ នីតិវិធីនេះរួមមាន ការបំបាត់ស្បែក ដែលលើសមួយចំនួន ដោយមិនចាំបាច់ប៉ះពាល់ផ្ចិត។ ស្នាមមុខវះចោះចូលទៅផ្នែក ខាងក្នុងពោះ គឺធ្វើឡើងនៅផ្នែកក្រោមនៃក្បាលពោះ ដើម្បីឲ្យស្នាមបន្សល់ក្រោយវះ អាចលាក់បាំងបានដោយខោទ្រនាប់។ ក្នុងករណីស្បែកលើសខ្លាំង ប្រវែងនៃស្បែកត្រូវ កាត់កាន់តែធំ នឹងត្រូវធ្វើឡើងដោយការកាត់យកស្បែកនោះចេញ ដែលអាចធ្វើលើទី តាំងផ្ចិត និងរក្សាក្នុងអំឡុងពេលដេរសាច់ដុំ។ ស្បែកដែលមានសុខភាពល្អ នឹងចាប់ ទាញមកក្រោម ដើម្បីរៀបចំជញ្ជាំងក្បាលពោះឡើងវិញជាមួយនឹងស្បែកដែលមាន គុណភាពល្អ។ ចំណែកផ្ចិត នឹងរក្សានៅទីតាំងដើម ដោយការចោះជញ្ជាំងពោះដែល តឹងនោះ។ នីតិវិធីនេះ អាចបញ្ចប់ដោយការដេរសាច់ដុំ និងការបូមខ្លាញ់។
ការវះកាត់នេះ ជាទូទៅគឺត្រូវប្រើថ្នាំសន្តី និងរយៈពេលត្រូវស្នាក់នៅមន្ទីរពេទ្យពី ៤-៥ថ្ងៃ អាស្រ័យលើទំហំនៃការវះកាត់។ ការវះកាត់ទម្រង់តូច អាចធ្វើឡើងនៅផ្នែកពិគ្រោះ ជម្ងឺក្រៅ។ ក្រោយពេលវះកាត់ អ្នកជំងឺត្រូវស្លៀកខោ-អាវរឹបរយៈពេល ២៤ម៉/៧ថ្ងៃ ហើយត្រូវស្លៀកយ៉ាងហោចណាស់មួយខែ។ ការប្រែប្រួកនៃការឈឺចាប់ក្រោយវះ គឺអាស្រ័យលើចលនាសាច់ដុំ។ អ្នកជំងឺត្រូវរៀបចំផែនការសម្រាករយៈពេលពី ១សប្តាហ៍ ទៅ១ខែ។ សម្រាប់ចលនាសាច់ដុំ ការហាត់កីឡាគួរត្រូវឈប់ចំនួន ៦សប្តាហ៍។ ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ដោយសារកំណកឈាមនៅកំភួនជើង ការព្យាបាលដោយថ្នាំរំលាយឈាម នឹងត្រូវបានអនុវត្តអំឡុងពេល១០ថ្ងៃ។
លទ្ធផលនៃការវះកាត់ប្រភេទនេះ ត្រូវការយៈពេល៤ខែ ដើម្បីវាយតម្លៃពីការប្រែប្រួល រាងកាយ ស្នាមនឹងត្រូវការពេលពី១២ ទៅ១៨ខែ និងការប្រែប្រួលជញ្ជាំងក្បាលពោះ នឹងអាចមើលឃើញលទ្ធផលចាប់ពី១ឆ្នាំឡើង។
ការវះកាត់ជញ្ជាំងក្បាលពោះ ផ្តល់នូវដំណោះស្រាយដល់ក្បាលពោះដែលខូចតិច ឬច្រើន ជាមួយនឹងការប្រសើរឡើងនូវរូបរាងកាយជញ្ជាំងក្បាលពោះ និងភាពពេញចិត្ត នៃការព្យាបាលក្បាលពោះដែលខូច។