ទម្រង់គូទដែលទាក់ទាញ គឺជាផ្នែកកណ្តាលនៃរូបរាងស្រ្តី។ ជាមួយការកើនឡើងនៃ អាយុ ឬការស្រកទម្ងន់ ទម្រង់គូទ អាចនឹងបាត់បង់រាង និងយារធ្លាក់ ឬសំប៉ែត។ ដើម្បី ធ្វើទម្រង់គូទមានរាងឡើងវិញ ការចាក់បញ្ចូលកោសិកាខ្លាញ់របស់ខ្លួនចូលទៅផ្នែក ខាងលើនៃគូទ (ការចាក់បំពេញខ្លាញ់)។

នីតិវិធីនេះ អាចធ្វើឡើងដោយប្រើ ធ្វើការវះកាត់នៅក្នុងបន្ទប់វះកាត់ និងប្រើថ្នាំសន្តំ ដោយមានការបូម ខ្លាញ់ បង្វិល និងចម្រាញ់យកខ្លាញ់ ល្អ ហើយចាក់បញ្ចូលទៅក្នុងគូទ ដោយប្របច្ចេកវិជ្ជាកូលេម៉េន។ ការចាក់នេះ មិនបង្ករឲ្យមានបញ្ហា នោះទេ គ្រាន់តែអាចត្រូវការ បូមខ្លាញ់ពីរដងផ្សេងគ្នា ដើម្បី ទទួលបានទំហំគ្រប់គ្រាន់។
បច្ចេកទេសមួយទៀត គឺការដាក់ស៊ីលីកូន។ ទីតាំងដាក់បញ្ចូលស៊ីលីកូនគឺត្រូវដាក់នៅ ក្រោមសាច់ដុំគូទ ដោយប្រើថ្នាំសន្តំ និងត្រូវសម្រាប់នៅមន្ទីរពេទ្យជាច្រើនថ្ងៃ។
បច្ចកទេសទាំងពីរ អាចត្រូវបានប្រើបញ្ចូលគ្នាក្នុងការបង្កើនទំហំគូទ ហើយការលើក គូទក៏អាចធ្វើក្នុងពេលដំណាលគ្នាដែរ។ គោលបំណង គឺកែទម្រង់ផ្នត់នៅក្រោមគូទ និងផ្តល់ជំនួយដល់គូទ។
ការវះកាត់តែមួយ មានផលប្រយោជន៍ផ្សេងគ្នាដូចជា៖ ជួសជុលស្បែកខ្លះ និងខ្លាញ់ ដែលក្រោមផ្នត់ និងកែទម្រង់ ដោយប្រើថ្នេរដេរជ្រៅទៅក្នុង ដើម្បីផ្តល់នូវទម្រង់គូទ ដែលមានភាពមូល និងមានភាពទាក់ទាញ។