ការបូមកោសិកាខ្លាញ់នៅភ្នំពេញ
គោលបំណងនៃការបូមកោសិកាខ្លាញ់ គឺកាត់បន្ថយកោសិកាខ្លាញ់ដែលលើសចំនួនជា អចិន្រ្តៃយ៍៖
នៅក្នុងអំឡុងពេលពិនិត្យមុនពេលវះកាត់នៅគ្លីនិកភ្នំពេញ អ្នកជំងឺ និងគ្រូពេទ្យ នឹងធ្វើការវាយតម្លៃលើរាងកាយដើម្បីធ្វើការកែសម្រួល មើលតំបន់ដែលត្រូវបូម និងបរិយាយពីដំណើរការលម្អិតនៃនីតិវិធី។
តំបន់ដែលមានទំនោរដែលធ្វើការបូម មាន ក្បាលពោះ ត្រគៀក ជង្គង់ ចន្លោះភ្លៅ។ ប៉ុន្តែ អាចបូមនៅតាមតំបន់ផ្សេងទៀត ដូចជា តំបន់ខ្នង កែងដៃ និងដៃ។
នីតិវិធីនៃការបូមកោសិកាខ្លាញ់ ធ្វើឡើងនៅគ្លីនិកភ្នំពេញ នៅបឹងកេងកង១ ដោយប្រើម្ជុលដែលមានមុខកាត់ស្របតាមប្រវែងតំបន់ដែលបូម និងទំហំខ្លាញ់ដែលនឹងត្រូវបូមចេញ។

ម្ជុលបូមនេះ នឹងចាក់ចូលក្រោមស្បែក តាមរយៈមុខវះតូចៗប្រវែងប្រមាណមីលីម៉ែត្រនៃមុខកាត់។
ចលនារុញទៅមុខទៅក្រោយ ដោយមានម៉ាស៊ីនជួយ ប្រើទុយោតូចឆ្មារបឺតយកខ្លាញ់។ ការបូមកោសិកាខ្លាញ់ គឺត្រូវអនុវត្តដោយប្រើថ្នាំស្ពឺក ឬសន្តំ ទៅតាមករណី និងដោយមិនសម្រាក ឬសម្រាកពេទ្យមួយយប់។
ខោជាប់អាវយឺតរឹប គឺត្រូវការស្លៀកជាប់៦សប្តាហ៍។ ការជាំ អាចកើតមានក្នុងអំឡុង ពេលប៉ុន្មានថ្ងៃតំបូង អាចមានការលំបាកខ្លះ ប៉ុន្តែមិនរំខានការរស់នៅប្រចាំថ្ងៃនោះទេ។
មិនចាំបាច់ត្រូវនៅស្ងៀមមួយកន្លែងនោះទេ។
លទ្ធផលអាចត្រូវបានវាយតម្លៃនៅបីខែក្រោយ ប៉ុន្តែនឹងមិនអាចចាត់ថាជាលទ្ធផលចុងក្រោយរហូតមួយឆ្នាំក្រោយ។