អាស៊ីត អីយ៉ាលុយរ៉ូនិក-ហ្វៀលលឺ ( Hyaluronic Acid )

ត្រលប់ពេលវេលាថយក្រោយ ដោយការមានសុខភាពល្អ រូបរាងខាងក្រៅកាន់តែក្មេង

តើអាស៊ីត អីយ៉ាលុយរ៉ូនិកជាអ្វី ?

អាស៊ីត អីយ៉ាលុយរ៉ូនិក គឺជាសារធាតុសំខាន់សំរាប់ថែទាំរចនាសម្ព័ន្ធនៃស្រទាប់​ស្បែក។ វាជួយផ្តល់សំណើម និង ចិញ្ចឹមស្បែក។

វាគឺជាម៉ូលេគុល ដែលមានវត្តមាននៅក្នុងស្បែកពីកំនើត ប៉ុន្តែត្រូវបានកាត់បន្ថយ ទៅ តាមពេលវេលា។ ស្បែកចាប់ផ្តើមបាត់បង់ភាពខ្លាំង ស្ងួត និង លេចឡើង នូវស្នាម ជ្រួញ។ ទៅតាមវ័យ ជាលិកាខ្លាញ់ចាប់ផ្តើមរលាយជាបន្តបន្ទាប់ ស្នាមផ្នត់នៅលើផ្ទៃមុខ កាន់តែជ្រៅ និងបរិមាណត្រូវបានកាត់បន្ថយ។

តើគួរចាក់អាស៊ីតអីយ៉ាលុយរ៉ូនិក នៅកន្លែងណាខ្លះ ?

ស្នាមជ្រួញតូចៗក៏ដូចជាស្នាមផ្នត់ជ្រៅៗអាចត្រូវបានព្យាបាលហើយបរិមាណផ្ទៃមុខ អាចត្រូវបានស្តារឡើងវិញ។

  • បបូរមាត់ និង តំបន់ជាយៗ
  • កង្វះបរិមាណនៅថ្ពាល់
  • ស្នាមផ្នត់នៅចង្អូរផ្ពាល់
  • ចង្អូរថ្ពាល់
  • ចង្ការ

នីតិវិធីនៃការព្យាបាល

ក្នុងកំឡុងពេលពិគ្រោះជាមួយគ្រូពេទ្យ អ្នកជំងឺត្រូវកំណត់ជាមួយគ្រូពេទ្យពីលទ្ធផល​ដែលគាត់ចង់បាន។​ ឧទាហរណ៍ ក្នុងរូបខាងក្រោម គឺជាបបូរមាត់ផ្សេងៗ តាមចំនួន បរិមាណដែល​​អាចប្រើបាន។

គ្រូពេទ្យធ្វើការចាក់ទៅតាមចំនុចៗដែលត្រូវធ្វើការព្យាបាល ដោយប្រើម្ជុលតូចឆ្មារ។ ជំរៅ និង​ បរិមាណនៃផលិតផល ប្រែប្រួលទៅតាមលទ្ធផលដែលអ្នកជំងឺចង់បាន។ ចំពោះការឈឺចាប់ ម្នាក់ៗមានភាពរសើបខុសៗគ្នា ប៉ុន្តែមិនមែនការចាក់ទាំងអស់ សុទ្ធ​តែមានការឈឺចាប់នោះទេ។ មិនមានការប្រើថ្នាំស្ពឹកនៅទីតាំងចាក់ទេ ពីព្រោះ​រាល់​ផលិតផលសុទ្ធមានជាតិថ្នាំស្ពឹកជាស្រេច។ ប៉ុន្តែ អាស្រ័យតាមករណី អាចមានការ​លាប​ថ្នាំស្ពឹក ដើម្បីកាត់បន្ថយការឈឺចាប់ខ្លះ។

បន្ទាប់ពីការចាក់ អាចមានស្នាមជាំបន្តិចបន្តួច ឬ ស្នាមពណ៌ក្រហម ដែលស្នាម ទាំង នោះ​អាចបាត់ទៅវិញយ៉ាងឆាប់រហ័ស។ មិនមានតម្រូវការឲ្យផ្អាកជីវិតសង្គម ក្រោយពី ការចាក់នោះទេ។

អាចទទួលបានលទ្ធផលឃើញភ្លាមៗ ៣​ថ្ងៃបន្ទាប់ពីការចាក់។ នេះគឺជាផលិតផល ដែលរលាយ ហើយមានប្រសិទ្ធភាពរយៈពេលចាប់ពី​៩ខែ ទៅ ១៨ ខែ។ ការចាក់ ទៀងទាត់ គឺពន្យាភាពចាស់ និងផ្តល់ភាពស្រស់ថ្លាដល់ផ្ទៃមុខ។