ការចាក់បញ្ចូលខ្លាញ់លើផ្ទៃមុខ

ការចាក់បញ្ចូលកោសិកាខ្លាញ់​ ឬ ការបំពេញដោយកោសិកាខ្លាញ់ ដោយការយក កោសិកាខ្លាញ់ពីកន្លែង១ ឬកន្លែងផ្សេងមួយចំនួន និងបន្ទាប់ពីការចំរាញ់ ធ្វើការចាក់ បញ្ចូលវិញទៅតាមតំបន់ដែលត្រូវការបំពេញ។ នេះជាការយកជាលិកាពិតប្រាកដ។ កោសិកាខ្លាញ់ដែលបានចាក់បញ្ចូលហើយ នឹងធ្វើឲ្យប្រសើរឡើង និងការអនុវត្ តនីតិវិធីជាទៀងទាត់ នឹងធ្វើឲ្យលទ្ធផលមានស្ថេរភាព។

លើសពីនេះទៅទៀត វត្តមាននៃកោសិកាដើមនៃករាផ្ទេរ (ជាកោសិកាដែលចាក់បញ្ចូល ហើយជួបកោសិកាទទួល) នឹងផលិតខូឡាជែនថ្មី​ និងភ្នាក់ងារដែលជួយអោយមាន ការលូតលាស់ នឹងមានតួនាទីជាពន្លឿន ។ ការកើនឡើងនៃបរិមាណ នឹងធ្វើឲ្យស្បែក មានកម្រាស់ មានពន្លឺ និងមានសំណើមជាងមុន។

អាយុកាល ធ្វើឲ្យមុខចាប់ផ្តើមបាត់បង់ទំហំ និងយារធ្លាក់។ ផ្ទៃមុខលេចឡើងនូវ ស្នាម ផត ស្នាមផុសឡើង ស្នាមផ្នត់លើផ្ទៃមុខកាន់តែខ្លាំងទៅៗ ចំនុចខ្មៅៗកាន់តែឡើងខ្លាំង ហាក់អស់កម្លាំង ទិដ្ឋភាពនៃផ្ទៃមុខអន់ថយ កាន់តែខ្លាំងឡើងៗ។

ការចាក់ខ្លាញ់ចូលតាមតំបន់មួយចំនួន នឹងកែតម្រូវនូវផ្នែកដែលយារធ្លាក់នៃស្បែកមុខ​ និងធ្វើឲ្យមុខពេញ និងភាពស្រស់ថ្លាវិញ។

បច្ចេកទេសនេះអាចធ្វើការព្យាបាលនៃតំបន់ខ្លះនៃផ្ទៃមុខ ឬ បំពេញមុខនៅក្នុងពេល​តែមួយ។

កន្លែងដែលព្យាបាលក្នុងពេលជាមួយគ្នា ជាទូទៅមាន៖

  • ថ្ពាល់ទាំងគូ តំបន់ដែលងាយចាស់ជាងគេ៖ ស្នាមប្រហោងត្រូវបានសង្កត់ ទៅលើ ផ្នត់ច្រមុះ និង បន្ទាប់មកមានលេចចេញនៅលើថ្ពាល់។
  • តំបន់ចិញ្ចើម
  • សៀតផ្កា
  • រន្ធទឹកភ្នែក
  • រង្វង់មុខ
  • បបូរមាត់

ដំណើរការនៃនីតិវិធី៖

នេះជាការវះកាត់តូចមួយដែលអាចធ្វើនៅក្នុងបន្ទប់វះកាត់ដែលសម្លាប់មេរោគរួច ដែល​អាចប្រើថ្នាំស្ពឹកតាមតំបន់ ថ្នាំងងុយគេង ឬថ្នាំសណ្តំ។ ជាដំបូង ត្រូវបូមខ្លាញ់ចេញពី​កន្លែង​ដែល​បាន​ជ្រើសរើស ដែលអាចយកចេញបានដោយការបូមខ្លាញ់ចេញ។

ខ្លាញ់ដែលត្រូវធ្វើការចំរាញ់ដោយការបង្វិល ឬដោយការលាងច្រោះ ដើម្បីចាក់​បញ្ចូល​ទៅវិញ នូវកោសិកាខ្លាញ់ដែលនៅមានជីវិតតាមដែលអាចធ្វើបាន។

នៅចុងបញ្ចប់ ខ្លាញ់ត្រូវបានចាក់ដោយប្រើម្ជុលតូចចូលទៅវិញតាមស្រទាប់ជាច្រើន ក្នុងគោលបំណងដើម្បីពង្រឹងជាលិកា។

មិនមានការឈឺចាប់ក្រោយពេលវះកាត់ ប៉ុន្តែអាចមានហើម និង ស្នាមជាំរយៈពេលពី ៣ ទៅ ១៥ ថ្ងៃ អាស្រ័យទៅតាមកន្លែងហើយនឹងបរិមាណនៃការព្យាបាល។

ការជាសះនៅតាមតំបន់ដែលបូមខ្លាញ់ និង តំបន់ដែលចាក់បញ្ចូល ចាប់ផ្តើមនៅប៉ុន្មាន​ថ្ងៃក្រោយ និងស្ទើរតែមិនអាចមើលឃើញ។

លទ្ធផលសម្រេច នឹងវាយតម្លៃនៅ៣ខែក្រោយ ពីព្រោះនឹងអាចមានការថយចុះ​ទំហំ​នៃកោសិកាខ្លាញ់ដែលបានចាក់ចូល (ប្រហែលជា ២០%) អាចត្រូវបានមើលឃើញ។

ប្រៀបជាមួយនឹងការចាក់បំពេញដោយប្រើអាស៊ីតយ៉ាលុយរ៉ូនិក ដែលនីតិវិធីនេះអាច​ធ្វើ​​នៅក្នុងបន្ទប់ពិគ្រោះរបស់គ្រូពេទ្យបាន និងដោយគ្មានផលវិបាកក្រោយវះ ការ​បំពេញ​ខ្លាញ់​ទៅក្នុងផ្ទៃមុខ គឺជាការវះកាត់ដែលតម្រូវអោយមានការសំរាកនៅ​មន្ទីរពេទ្យ និង ផ្អាកការងារ​ ១​ថ្ងៃ។ មួយវិញទៀត លទ្ធផលអាចនៅជាប់បានយូរ និង ធ្វើអោយស្បែកមានសភាពស្រស់ថ្លាជាងមុន។ ចំនួនម្ជុលនៃតម្លៃអាស៊ីតយ៉ាលុយរ៉ូនិក​លែងជាកត្តាកំណត់ ហើយកន្លែងជាច្រើនត្រូវធ្វើការព្យាបាលក្នុងពេលតែមួយ ដើម្បីទទួលបានលទ្ធផលជារួម។