បូថក់ Botox

ត្រលប់ពេលវេលាថយក្រោយ ដោយការមានសុខភាពល្អ រូបរាងខាងក្រៅកាន់តែក្មេង

តើអ្វីទៅជា បូ​ថក់?

Botulinum toxin គឺជាសារធាតុដែលបញ្ឈប់សាច់ដុំដែលមាននាទីទទួលខុស ត្រូវក្នុងការធ្វើអោយមានស្នាមជ្រួញក្នុងពេលជាមួយគ្នា សាច់ដុំនោះមានតួនាទីទ្រទ្រង់ ចលនារបស់ផ្ទៃមុខ។ ការចាក់បញ្ចូលនៅក្នុងកំរិតតិចតួចទៅក្នុងសាច់ដុំ គឺទៅជួយ បន្ធូរសាច់ដុំបានយ៉ាងឆាប់រហ័ស។ ស្នាមជ្រួញដែលមានដំបូងលើផ្ទៃមុខ គឺបញ្ជាក់ ពីភាពមានស្នាមជ្រីវជ្រួញ ។​ ការបង្កហេតុ គឺមកការធ្វើចលនារបស់ផ្ទៃមុខ ទៅតាមការបញ្ចេញអារម្មណ៍។

បូ​ថក់​ គឺជាផលិតផលរលាយ ដោយមិនបង្កជាគ្រោះថ្នាក់ដល់រាងកាយឡើយ។ ការព្យាបាលដោយបូថក់​ គឺមាននៅក្នុងសេវាពិគ្រោះជំងឺក្រៅ ដែលស្ថិតនៅ សងា្កត់បឹងកេងកងទី១ រាជធានីភ្នំពេញ។

តើអ្វីទៅជាសញ្ញាចំបង?

  • ស្នាមជ្រួញនៅចន្លោះចិញ្ចើម
  • ស្នាមជ្រួញតាមបណ្តោយថ្ងាស់
  • ស្នាមជ្រួញតាមសៀតផ្កា នៅចុងកន្ទុយភ្នែកអាចមើលឃើញនៅពេលសើច

ពេលនៅក្មេង ស្បែកនឹងត្រលប់មកមានសភាពស្រទន់ បន្ទាប់ពីមានការកន្ត្រាក់សាច់ដុំ ម្តងៗ​។ ប៉ុន្តែ នៅពេលឈានដល់វ័យ ៣០​ឆ្នាំឡើងទៅ ស្បែកចាប់ផ្តើមបាត់បង់ភាពយឺត ហើយលេចចេញស្នាមផ្នត់តូចៗ និង​ស្នាមជ្រួញ។ ស្នាមជ្រួញទាំងនេះនឹងវិវត្តន៍កាន់ តែខ្លាំងទៅៗ ហើយនឹងកាន់ជាប់ជាអចិន្រ្តៃយ៍។

តើ បូថក់ ត្រូវបានប្រើប្រាស់យ៉ាងដូចម្តេច?

ក្រោយពេលដែលស្បែកត្រូវបានសំអាត និងសំលាប់មេរោគហើយ គ្រូពេទ្យចាប់ផ្តើម​ចាក់សារជាតិ toxin ទៅក្នុងស្បែកដោយប្រើម្ជុលតូចឆ្មារ។ សំរាប់ការព្យាបាលលើ​ផ្ទៃមុខ​ទាំងមូល គ្រូពេទ្យអាចចាក់បំពេញស្នាមជ្រួញដែលនៅជ្រៅ​បំផុតដោយ​ប្រើ​អាស៊ីត អីយ៉ាលុយរ៉ូនីក នៅពេលជាមួយគ្នា (បបូរមាត់ ថ្ពាល់ ស្នាមផ្នត់នៅចង្អូរថ្ពាល់)។

ការតាមដានបន្ទាប់ពីការចាក់ គឺមានលក្ខណៈសាមញ្ញ​ ដោយគ្រាន់តែមានលេច​ឡើង​នៅ​​ស្នាមជាំ និងហើមបន្តិចបន្តួច។

លទ្ធផលអាចមើលឃើញ ៣​ ថ្ងៃបន្ទាប់ ហើយប្រសិទ្ធភាពរបស់​ថ្នាំគឺមានរយៈពេល​ប្រហែល ៦​​ ខែ។ ស្បែកនឹងប្រែទៅជារលោងដោយស្នាមជ្រួញចាប់ផ្តើម​ថយចុះបន្តិច​ម្តងៗ។ នៅពេលមានរលាសាច់ដុំ​ គឺផ្តល់ឲ្យផ្ទៃមុខមានលក្ខណៈធម្មជាតិ។