ការភៀលមុខដោយសារធាតុគីមី គឺជាផលិតផលព្យាបាលស្បែកដែលមានសារធាតុ ភ្ញោចកោសិកាស្បែកឲ្យមានភាពក្មេង ដែលបានមកពីភ្នាក់ងារអ៊ិចហ្លូលីយ៉ាទីវ។
សារធាតុគីមីនេះ កាត់បន្ថយស្រទាប់ស្បែកខាងក្រៅ និងដោយការការត់បន្ថយនេះ បានជួយឲ្យគុណភាពស្បែកមានភាពប្រសើរឡើងប្រសើរឡើង៖
- បន្សុទ្ធស្បែក និងកាត់បន្ថយប្រហោងមុខ
- បង្កើនរចនាសម្ព័ន្ធស្បែក
- ធ្វើឲ្យស្បែកមានពណ៌តែមួយ ស្បែកឡើងភ្លឺ និងកាត់បន្ថយស្បែកមិនស្អាត
- បន្តឹង និងបន្ថយសន្លាកដោយសារមុន
- កាត់បន្ថយមុន និងធ្វើឲ្យស្នាមឆាប់សះ
- ប្រឆាំងនឹងភាពចាស់ ដោយកាត់បន្ថយស្នាមជ្រួញ និងបង្កើនសម្រស់
សារធាតុភៀល អាចបែងចែកជា៣កម្រិត យោងលើប្រតិបត្តិការនៃប្រភេទភៀល៖
- ស្រទាប់សើរៗផ្នែកលើ៖ ធ្វើឲ្យស្បែកមានពណ៌តែមួយ ធ្វើស្បែកកាន់តែភ្លឺ ដោយធ្វើឲ្យស្បែករបកតិចតួច ឬគ្មាន
- ស្រទាប់ជ្រៅមធ្យម៖ ស្បែករបកច្រើន ហើយរបកយូរបំផុតមួយសប្តាហ៍។ កោសិកាថ្មីនឹងដុះឡើងវិញ
- ស្រទាប់ជ្រៅ៖ របកខ្លាំង ប៉ុន្តែស្បែកក៏កាន់តែប្រសើរខ្លាំងជាងមុន
ផលវិបាកចម្បងគឺការឡើងកន្ទួលដោយសារការប៉ះពាល់កំដៅថ្ងៃ។ ដើម្បីជៀសវាងផលវិបាកនេះ អ្នកជំងឺគួរត្រូវបានព្រមានជាមុន មុនពេល និងក្រោយពេលនិតិវិធី។ លទ្ធផលភ្លាមៗ និងលទ្ធផលបន្ត នឹងត្រូវវាយតម្លៃ ក្រោមការត្រួតពិនិត្យ និងប្រកបដោយសុវត្ថិភាពខ្ពស់។